ក្បក
ឈ្មោះត្រីស្រកាមួយប្រភេទ រូបសំប៉ែត :
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
ឈ្មោះត្រីស្រកាមួយប្រភេទ រូបសំប៉ែត :
ចាប់យកដោយដៃទាំងពីរផ្ដុំផ្ងារ :
ធ្វើការដោយឧបាយដោយកលកំបាំង ក្នុងបំណងឱ្យបាត់បង់ខ្លួនអ្នកដទៃ, ឬអ្នកដែលត្រូវជួយ ត្រូវទំនុកបម្រុង, ពុំនោះធ្វើបំផ្លាញមនុស្សដែលជាមិត្រ។
របស់មានរូបភាពប្រហែលនឹងថាស តែតូច មានជើងឬឥតជើង ច្រើនធ្វើដោយឈើឬស្មាច់ហើយខ្មុកម្រ័ក្សណ៍។
ប្រដាប់សម្រាប់កែនលេខមានស្នូក ៤ជ្រុងទ្រវែង មានគ្រាប់ខ័ណ្ឌជា ២សង្កាត់, សង្កាត់ខាងលើ ១ខ្ទង់ ២គ្រាប់ ក្នុង ១គ្រាប់ ទុកជា ៥។ សង្កាត់ខាងក្រោម ១ខ្ទង់ ៥គ្រាប់ ជាគ្រាប់រាយ។ ជួនកាលគេហៅថា ក្បាច់ចិន។
ឈ្មោះក្បាច់មេមួយប្រភេទក្នុងទម្រង់ល្ខោនបាសាក់ ដែលប្រើកាយវិការ ហក់ លោតរហ័ស ស្វាហាប់ទៅតាមចង្វាក់ភ្លេង និងទៅតាមបច្ចេកទេសក្បាច់ដោយឡែកៗ មានក្បាច់ហួនដៃ ក្បាច់ហួនផ្លិត ក្បាច់ហួនដំបង ក្បាច់ហួនដាវ ក្បាច់ហួនលំពែង ក្បាច់ហួនធ្នូ ក្បាច់ហួនកាំបិតខ្លី ក្បាច់ហួនយក្ស ក្បាច់ហួននាគ ក្បាច់ហួនសេះ ក្បាច់ហួនគ្រុឌ ក្បាច់ហួនរាជសីហ៍ :
ប្រដាប់សម្រាប់ទ្រចាន មានសណ្ឋានដូចក្បាក់ តែរាក់កំផែលឥតកំពែង គ្មានឡើងកណ្ដាប់មាត់ដូចក្បាក់ទេ; សព្វថ្ងៃគេប្រើជាបរិវារសព្ទ ជាពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ចាន :
ទ្រនុងកំពូលត្នោត :
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ក្បោះ :
អវយវៈប៉ែកខាងលើ ឬខាងមុខបង្អស់នៃរូបកាយមនុស្ស, សត្វ ឬវត្ថុ :
ប្រជុំចុងទូករទេះសម្រាប់ទ្រនឹម :
ក្បាច់ចម្លាក់បុរាណមួយប្រភេទមានសណ្ឋានជាក្បាលសត្វស្រដៀងគ្នានឹងក្បាលគ្រុឌ ក្បាលរាហូជាដើម ខាំពាំ ឬខ្ជាក់នូវចង្វាយ ក្បាច់ងៗជានិមិត្តរូបនៃភាពអមតៈ និងភាពរុងរឿង។
ប៉ែកកណ្ដាលនៃជើងនៅត្រង់សន្លាក់ដែលភ្ជាប់ឆ្អឹងភ្លៅទៅឆ្អឹងកំភួនជើង អាចឱ្យកំភួនជើងបត់ទៅក្រោយបាន :
(ម.ព. ក្បាលមឿង)។
ផ្នែកនៃសំបុករបស់ឃ្មុំឬសត្វអំបូរឃ្មុំ ដែលស្ថិតនៅផ្នែកខាងលើផ្លិត ជាប់នឹងបង្គង សម្រាប់ផ្ទុកទឹកផ្អែមរបស់វា :
ដុំសរសៃៗពណ៌សនៅក្នុងបូសដែលកើតឡើងដោយសារការប្រមូលផ្ដុំនៃជាលិកាស្បែកងាប់។
ឈ្មោះរន្ធពិសេសពីរក្នុងល្បែងបាយខុំ ស្ថិតនៅខាងដើម គេសន្មតថារន្ធពីរនេះជាធំ ជាប្រធាន គេដាក់គ្រាប់ក្នុងមួយរន្ធ ៥គ្រាប់។ គ្រាប់លញ់ ៤គ្រាប់ដែលក្មេងតម្រៀប ក្នុងល្បែងបាញ់រងក៏ហៅថាក្បាលមឿងដែរ គឺក្មេងរៀបបីគ្រាប់ដូចមុំចង្ក្រានហើយដាំមួយពីលើរួចតម្រៀបរាយបន្តគ្នាជាខ្សែច្រើនគ្រាប់មកទៀតធ្វើជាកន្ទុយ ហើយបោះតម្រូវកាត់ផ្ដាច់ដោយមេជាកោយមួយ។ បើអ្នកបោះត្រូវគ្រាប់ខ្ទាតដាច់ត្រឹមណា សន្មតឈ្នះត្រឹមណោះ។ បើបោះត្រូវក្បាលមឿង ឈ្នះទាំងអស់។ (ល្បែងពួកប្រុសៗ លេងដោយគ្រាប់លញ់)។
យានរត់លើផ្លូវដែក ដើរដោយថាមពលចំហាយ ឥន្ធនៈ ឬអគ្គិសនី ដែលប្រើសម្រាប់អូសទូរថភ្លើង។