វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ក្រពេន

នាម[ក្រ-ពេន]

ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ស្លឹកប្រើបន្ទុំក្រចក, បន្ទុំភ្លុកឱ្យក្រហម។ ក្រពេនម្យ៉ាងទៀតពូជមកពីប្រទេសចិន មានស្លឹកស្ដើងជាងបន្តិច គេយកស្លឹកមកធ្វើជាបន្លែ។

មើលអត្ថន័យ
វចនានុក្រម

ក្រមម

នាម[ក្រ-ម៉ម]

ឈ្មោះត្រីឥតស្រកាមួយប្រភេទ សន្តានត្រីកែស តែតូចខ្លីធាត់កន្តុល មុខក្រមប់ដូចជាហើម។ មានរឿងព្រេងបុរាណនិយាយថា ត្រីក្រមមទៅដណ្ដើមពិសដែលពស់ថ្លាន់ខ្ជាក់មិនទាន់គេ ដោយក្នុងវេលានោះ ខ្លួនជាប់ក្នុងលប ក៏កើតទោមនស្ស យំទាល់តែហើមមុខ។

មើលអត្ថន័យ
វចនានុក្រម

ក្រមសីលធម៌

នាម[ក្រំ-សី-ឡៈ-ធ័រ]

សំណុំវិធាន ឬសេចក្ដីណែនាំដែលចែងអំពីទង្វើប្រកបដោយសីលធម៌របស់ស្ថាប័ន ឬមនុស្សមួយក្រុម និងអាកប្បកិរិយាថ្លៃថ្នូរដែលត្រូវប្រតិបត្តិតាម សម្រាប់បុគ្គលដែលនៅក្នុងស្ថាប័ន ឬក្រុមមនុស្សនោះ :

មើលអត្ថន័យ