កបិលមហាព្រហ្ម
Learner aid: noun · [កៈ-បិល-មៈ-ហា-ព្រំ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
តួអង្គក្នុងរឿងព្រេង «ធម្មបាលកុមារ» ទាក់ទងនឹងពិធីចូលឆ្នាំខ្មែរ ដែលភ្នាល់ចាញ់ធម្មបាលកុមារ ហើយទ្រង់កាត់ព្រះសិរព្រះអង្គឯងតម្កល់ទុកនៅគុហាកែវធម្មមាលីនាទីភ្នំកៃលាស។ ជារៀងរាល់ឆ្នាំ បុត្រីទាំងប្រាំពីររបស់ព្រះអង្គតែងតែប្ដូរវេនគ្នា ដង្ហែព្រះសិរនេះប្រទក្សិណភ្នំព្រះសុមេរុរាជ ដែលគេចាត់ទុកថាជាវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។
