វចនា.
វចនានុក្រមខ្មែរវចនានុក្រម

កលិយុគ

[កៈ-លិ-យុក]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [កៈ-លិ-យុក] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

កាលសម័យដែលប្រកបដោយទោស, ដោយវិបត្តិ, វិបរិតផ្សេងៗ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

កាលសម័យដែលប្រកបដោយទោស, ដោយវិបត្តិ, វិបរិតផ្សេងៗ :

ឧទាហរណ៍

“ប្រទះលើកលិយុគ; ស្រុកកើតកលិយុគ។”

២

តាមក្បួនក្នុងប្រទេសឥណ្ឌាដែលប្រកាន់តាមសណ្ដាប់ធ្នាប់អំពីបុរាណយូរអង្វែងណាស់មកហើយថា យុគមាន ៤យ៉ាងគឺ ទី១ក្ឫតយុគ, ទី២ត្រេតយុគ, ទី៣ទ្វាបរយុគ, ទី ៤កលិយុគ។

៣

(សេ.ហិ.) ភាពចលាចល ឬភាពរំជើបរំជួលនៃស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬនយោបាយ :

ឧទាហរណ៍

“សេដ្ឋកិច្ចដែលពឹងផ្អែកលើការផលិតប្រេង អាចប្រឈមនឹងកលិយុគ។”

ចំណាំការប្រើប្រាស់

(ម.ព. យុគ ផង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់