វចនា.
វចនានុក្រមខ្មែរវចនានុក្រម

កាម

នាម· noun [កាម]មកពីភាសាបាលី

Learner aid: noun · [កាម] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិនិងកិលេសដែលសត្វតែងប្រាថ្នា។

អក្ខរាវិរុទ្ធឆ្លាស់៖កាម—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២៨ ន័យ
១

សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិនិងកិលេសដែលសត្វតែងប្រាថ្នា។

២

ដំណើរចម្រើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង ៥គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស។

៣

សេចក្ដីពេញចិត្តក្នុងកាម។

៤

សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡើងព្រោះកាម។

៥

ភក់គឺកាម ឬកាមដូចជាភក់។

៦

សេចក្ដីក្ដៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម។

៧

ភពគឺកាម ឬភពដែលប្រកបដោយកាមគុណទាំង ៥, បានដល់ភព ១១គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤។

៨

(ម.ព. កាមភោគី)។

៩

ដំណេករបស់បុគ្គលអ្នកបរិភោគកាម (អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង) តាមអដ្ឋកថា សុត្តន្តបិដក។

១០

អ្នកបរិភោគកាម។

១១

សេចក្ដីប្រកប ឬព្យាយាមក្នុងកាម។

១២

តម្រេកក្នុងកាម។

១៣

កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្តាន គឺកាមរាគ។

១៤

សេចក្ដីត្រិះរិះក្នុងកាម។

១៥

ការព្រាត់ប្រាស់និរាសចាកកាម។

១៦

សេចក្ដីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម។

១៧

សុខក្នុងកាម ឬសេចក្ដីសប្បាយដែលកើតឡើងអំពីកាម។

១៨

ការប្រកបរឿយៗក្នុងកាមសុខ, ការប្រព្រឹត្តជាប់ចិត្តចំពោះកាមសុខ។

១៩

(ម.ព. កាមសិនេហៈ)។

២០

(ម.ព. កាមាទីនវៈ)។

២១

ទោសនៃកាម, ទោសដែលកើតអំពីកាម។

២២

អារម្មណ៍គឺកាម ៦យ៉ាង មានរូបារម្មណ៍ជាដើម។

២៣

ឈ្មោះឋានសួគ៌ ៦ជាន់ ឬឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬដែលចុះស៊ប់កាន់កាមភព។

២៤

អាសវៈគឺកាម។

២៥

សេចក្ដីប្រកាន់មាំក្នុងកាម។

២៦

អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម។

២៧

ការស្វែងរកកាម។

២៨

អន្លង់គឺកាមឬកាមដូចជាអន្លង់។

ចំណាំការប្រើប្រាស់

(ឥត្ថី. កាមភោគិនី)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់