វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ខែ

[ខែ]

Learner aid: [ខែ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទឬដំណើរព្រះអាទិត្យមាន ១២រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ឬ៣១ថ្ងៃ ហៅថា ខែ។ ឯខែទាំង ១២មានចន្ទគតិគឺ មិគសិរ ទី ១, បុស្ស ទី ២, មាឃ ទី ៣, ផគ្គុណ ទី ៤, ចេត្រ ទី ៥, ពិសាខ ទី ៦, ជេស្ឋ ទី ៧, អាសាធ ទី ៨, ស្រាពណ៍ ទី ៩, ភទ្របទ ទី ១០, អស្សុជ ទី ១១, កត្តិក ទី ១២។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ជាជំនួសខែមិគសិរ លេខ ២ជាជំនួសខែបុស្ស។ល។ ខែអាសាធ ជួនកាលមាន ២ដង មុនឈ្មោះ បឋមាសាធ ក្រោយឈ្មោះ ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែបឋមាសាធ ត្រូវដាក់លេខ ៨ក្រោមសូន្យ (᧠), ខែទុតិយាសាធ ត្រូវដាក់លេខ ៨ពីរតម្រួតលើគ្នា (᧰)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទឬដំណើរព្រះអាទិត្យមាន ១២រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ឬ៣១ថ្ងៃ ហៅថា ខែ។ ឯខែទាំង ១២មានចន្ទគតិគឺ មិគសិរ ទី ១, បុស្ស ទី ២, មាឃ ទី ៣, ផគ្គុណ ទី ៤, ចេត្រ ទី ៥, ពិសាខ ទី ៦, ជេស្ឋ ទី ៧, អាសាធ ទី ៨, ស្រាពណ៍ ទី ៩, ភទ្របទ ទី ១០, អស្សុជ ទី ១១, កត្តិក ទី ១២។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ជាជំនួសខែមិគសិរ លេខ ២ជាជំនួសខែបុស្ស។ល។ ខែអាសាធ ជួនកាលមាន ២ដង មុនឈ្មោះ បឋមាសាធ ក្រោយឈ្មោះ ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែបឋមាសាធ ត្រូវដាក់លេខ ៨ក្រោមសូន្យ (᧠), ខែទុតិយាសាធ ត្រូវដាក់លេខ ៨ពីរតម្រួតលើគ្នា (᧰)។

២

ចន្ទមណ្ឌលក្នុងអាកាស, ចន្ទ, ព្រះចន្ទ :

ឧទាហរណ៍

“សំពះព្រះខែ, ខែរះ, ខែលិច។”

៣

ពេល រដូវ :

ឧទាហរណ៍

“ខែប្រាំង, ខែស្ទូងដក, ខែទឹកឡើង, ខែឡើងអ្នកតា។”

៤

(ម.ព. ថ្ងៃខែ ក្នុង រដូវ២)។

៥

កូនដែលកើតមកមុនកាលកំណត់; (ព.ម.) មនុស្សដែលមានអត្តចរិតប្លែកពីគេ :

ឧទាហរណ៍

“កុំធ្វើមើលតែកូនមិនគ្រប់ខែ។”

៦

កើតមកមុនកាលកំណត់ធម្មតា គឺពរពោះបានត្រឹមប្រាំពីរឬប្រាំបីខែ។

៧

ខែចន្ទគតិដែលត្រូវលើករៀងរាល់៤ឆ្នាំម្ដង :

ឧទាហរណ៍

“អាសាធជាខែលើក គឺមានបឋមាសាធនិងទុតិយាសាធ។”

៨

គ្រប់ចំនួនប្រាំបួនខែ សម្រាប់ស្ត្រីមានគភ៌ :

ឧទាហរណ៍

“ខែនេះ នាងគ្រប់ខែហើយ។”

៩

ថ្ងៃនានាដែលនៅខាងចុងនៃខែ :

ឧទាហរណ៍

“លាភចូលចុងខែ។”

១០

ថ្ងៃដំបូងៗនៃខែ :

ឧទាហរណ៍

“ដើមខែនេះខ្ញុំទៅសៀមរាប។”

១១

ថ្ងៃចុងក្រោយនៃខែ, ដាច់ខែ :

ឧទាហរណ៍

“ប្រាក់បៀវត្សបើកនៅដំណាច់ខែនេះ។”

១២

ធ្លាក់រដូវ។

១៣

(ម.ព. រាំង២)។

១៤

អធិកមាស ដែលត្រូវបន្ថែមមួយខែ :

ឧទាហរណ៍

“លើកខែតែងតែមានរាល់បួនឆ្នាំម្ដង។”

១៥

លែងមានរដូវ។

ចំណាំការប្រើប្រាស់

(ម.ព. រដូវ{¥¥}២{££})។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់