វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ចត្រង្គ

នាម· noun [ច័ត-ត្រង់] ឬ [ចៈ-ត្រង់](ក្លាយមកពី សំ.បា. ថា ចតុរង្គ "មានអង្គបួន")

Learner aid: noun · [ច័ត-ត្រង់] ឬ [ចៈ-ត្រង់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះល្បែងមួយយ៉ាង មានកូន ៣២សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២នោះមានកូន ២ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន ២ហៅថា នាង ទុកជាព្រះអគ្គមហេសី, មានកូន ៤ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន ៤ហៅថា សេះ, មានកូន ៤ហៅថា ទូក, មានកូន ១៦ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ ៤ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះល្បែងមួយយ៉ាង មានកូន ៣២សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២នោះមានកូន ២ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន ២ហៅថា នាង ទុកជាព្រះអគ្គមហេសី, មានកូន ៤ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន ៤ហៅថា សេះ, មានកូន ៤ហៅថា ទូក, មានកូន ១៦ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ ៤ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ :

ឧទាហរណ៍

“ក្ដារចត្រង្គ, កូនចត្រង្គ, ក្រឡាចត្រង្គ, លេងចត្រង្គ, អុកចត្រង្គ។”

ចំណាំការប្រើប្រាស់

(ម.ព. ចតុរង្គ ផង។ បច្ចុប្បន្ន គេហៅជាទូទៅថា អុក)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ក្លាយមកពី សំ.បា. ថា ចតុរង្គ "មានអង្គបួន")

ប្រភពក្នុងវចនានុក្រម៖ (ក្លាយមកពី សំ.បា. ថា ចតុរង្គ "មានអង្គបួន")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់