វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ញាតិ

នាម· noun [ញាត]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ញាត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងមាតាឬបិតា; ដែលហៅថា ញាតិ ៧សន្តាន ឬ ញាតិ ៧ជួរ នោះ តាមន័យក្នុងគម្ពីរពុទ្ធសាសនា លោកឱ្យរាប់ថ្នាក់ខាងលើ ៣ជាន់ គឺថ្នាក់មាតាបិតា ១, ថ្នាក់ជីដូនជីតា ១, ថ្នាក់យាយទួតតាទួត ១; ថ្នាក់ខាងក្រោមខ្លួន ៣ជាន់ទៀត គឺថ្នាក់កូន ១, ថ្នាក់ចៅ ១, ថ្នាក់ចៅទួត ១រួមជា ៦ថ្នាក់, ជា ៧ថ្នាក់នឹងខ្លួនយើង; មនុស្សទាំងប៉ុណ្ណេះហៅថា ញាតិ ៧សន្តាន។ តាមន័យក្នុងច្បាប់ក្រមរដ្ឋប្បវេណីខ្មែរឱ្យរាប់ដូច្នេះថា អ្នកដែលកើតចេញមកពីគោត្រតែមួយ ហៅថា ញាតិ; មាន ២ពួក គឺ ញាតិជួរខ្សែផ្ទាល់ មួយពួក, សាខាញាតិ មួយពួក; ញាតិជួរខ្សែផ្ទាល់នោះ គឺអ្នកដែលកើតតគ្នាពី ១ទៅ ១តាមលំដាប់ គឺឪពុក, កូន, ចៅ, ចៅទួត។ល។ រហូតដល់ជាន់ទី ៧, ញាតិជួរនេះតាមតែថ្នាក់ណានឹងថ្នាក់ណាក៏ដោយ ច្បាប់ហាមមិនឱ្យយកគ្នាជាប្ដីប្រពន្ធឡើយ; ឯសាខាញាតិនោះ គឺអ្នកដែលកើតចេញពីគោត្រជាមួយគ្នាដែរ តែបែកទៅជាមែកដទៃ ដូចយ៉ាងបងប្អូនបង្កើត, មាមីងនិងក្មួយ, បងប្អូនជីដូនមួយ ជីទួតមួយចុះរៀងទៅ; ញាតិទាំងពីរខាងនេះ ច្បាប់ឱ្យយកគ្នាជាប្ដីប្រពន្ធបាន ពីត្រឹមថ្នាក់ទី ៤គឺពីត្រឹមបងប្អូនជីដូនមួយចុះរៀងទៅ។

អក្ខរាវិរុទ្ធឆ្លាស់៖ញាតិ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២៣ ន័យ
១

២

កិច្ចការ, មុខការរបស់ញាតិ។

៣

ការរវល់របស់ញាតិ។

៤

សេចក្ដីគោរពចំពោះញាតិ គឺសេចក្ដីយកចិត្តទុកដាក់ គួរសម, ឱនលំទោន, កោតខ្លាចញាតិតាមជាន់ តាមថ្នាក់។

៥

(ម.ព. ញាតិពន្ធ)។

៦

(ម.ព. ញាតិពន្ធ)។

៧

ទ្រព្យសម្បាច់របស់ញាតិ; អ្នកដែលត្រូវទទួលទ្រព្យសម្បាច់របស់ញាតិ; កូនប្រុសស្រីរបស់ញាតិ។

៨

ធម៌របស់ញាតិ; សេចក្ដីសង្គ្រោះដល់ញាតិ :

ឧទាហរណ៍

“អ្នកដែលបានធ្វើបុណ្យឧទ្ទិសផល ជូនដល់បុព្វបុរសទាំងឡាយឈ្មោះថាបានបំពេញញាតិធម៌ដ៏សមគួរហើយ។”

៩

កូនស្រីរបស់ញាតិ។

១០

កូនប្រុសរបស់ញាតិ។

១១

(ម.ព. ញាតិបុត្ត)។

១២

ប្រេតដែលជាញាតិ; ញាតិដែលចែកឋាន ទៅកាន់បរលោកហើយ :

ឧទាហរណ៍

“ឧទ្ទិសចំណែកបុណ្យជូនទៅញាតិប្រេត។”

១៣

ពលីការដែលគេធ្វើដល់ញាតិ, ការសង្គ្រោះញាតិ។

១៤

ការបែកបាក់នៃញាតិ, ដំណើរបែកខ្ញែកចាកញាតិ។

១៥

តំណនៃញាតិ, ពួកញាតិ (ប្រើជា ញាតិវង្សា, ញាតិពង្ស, ញាតិពង្សា ក៏មាន)។

១៦

តំណនៃញាតិដែលជាប់តវង្សត្រកូលគ្នាជាលំដាប់លំដោយមក។

១៧

សេចក្ដីទាស់ទែងនៃញាតិ, ជម្លោះនៃពួកញាតិ។

១៨

ការទំនុកបម្រុងដល់ញាតិ, ការជួយដោះទុក្ខធុរៈញាតិ។

១៩

(ម.ព. ញាតិសង្គហៈ)។

២០

តំណឬវង្សនៃញាតិ,ញាតិវង្ស, តំណវង្សញាតិ; ត្រកូលដែលជាប់ជាញាតិ។

២១

(ម.ព. ញាតិភេទ)។

២២

សេចក្ដីព្រមព្រៀងរបស់ញាតិ។

២៣

ញាតិដែលជាប់ខ្សែលោហិតជាមួយគ្នា ...។

ចំណាំការប្រើប្រាស់

(ម.ព. ពលី, ពលីការ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.សំ. ជ្ញាតិ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់