វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទស

គុណនាម· adjective [ទស់]មកពីភាសាបាលី

Learner aid: adjective · [ទស់] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដប់ (១០) :

អក្ខរាវិរុទ្ធឆ្លាស់៖ទស—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ដប់ (១០) :

ឧទាហរណ៍

“យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឱ្យឧបទ្រពចៀសចេញឆ្ងាយ។”

២

អ្នកដែលមាន ក ១០គឺរាពណ៍ :

ឧទាហរណ៍

“ព្រះបាទទសក័ណ្ឋ (ក្នុងរឿងរាមកេរ្តិ៍)។”

៣

ធម៌១០។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សម្ដែងពីធម៌១០ប្រភេទ។

៤

បារមី១០គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០យ៉ាងគឺ ១- ទានៈ ការធ្វើអំណោយ; ២- សីលៈ ការរក្សាកាយវាចាឱ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤- បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥- វីរិយៈ ព្យាយាម; ៦- ខន្តិ សេចក្ដីអត់ធន; ៧- សច្ចៈ ការកាន់សម្ដីពិតមិនរើរុះ; ៨- អធិដ្ឋានៈ ការអធិដ្ឋានឱ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩- មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០- ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ។ បារមីទាំង១០នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឱ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ។

៥

ដែលមានកម្លាំង១០គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០(ព្រះសម្មាសម្ពុទ្ធ) :

ឧទាហរណ៍

“ព្រះទសពល។”

៦

ដែលមាន១០យ៉ាង, មាន១០ប្រការ។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់