វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទូក

នាម· noun [ទូក]

Learner aid: noun · [ទូក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

យានជំនិះសម្រាប់ឆ្លងទឹក; ទូកមានច្រើនប្រភេទ មានទូកកំរោល, ទូកផ្កាចា, ទូក-ង ជាដើម :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

យានជំនិះសម្រាប់ឆ្លងទឹក; ទូកមានច្រើនប្រភេទ មានទូកកំរោល, ទូកផ្កាចា, ទូក-ង ជាដើម :

ឧទាហរណ៍

“អុំទូក, ប្រណាំងទូក។”

២

គ្រឿងលេងមួយប្រភេទ ដែលយកឫស្សីមកបិតសំប៉ែត ជមក្បាលឱ្យងឡើង សម្រាប់រុញប្រណាំងគ្នា។

៣

កូនចត្រង្គមួយប្រភេទរាងមូល ដែលនៅខាងដើមបំផុត និងខាងចុងបំផុតនៃជួរ។

៤

តួរបស់រទេះ, ផ្នែកខាងមុខនៃតួទោចក្រយាន ជាដើម :

ឧទាហរណ៍

“អង្គុយលើទូករទេះ, ដាក់កាបូបលើទូកកង់។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់