វចនា.
វចនានុក្រមខ្មែរវចនានុក្រម

នាម

កិរិយាសព្ទ· verb [នាម]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: verb · [នាម] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះថា, ហៅថា :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ឈ្មោះថា, ហៅថា :

ឧទាហរណ៍

“ឱអ្នកអើយ, ខ្ញុំនាមតែថា "ដង្ខៅៗ" ទេ សព្វថ្ងៃនេះនៅល្បីតែឈ្មោះប៉ុណ្ណោះ រីឯទ្រព្យសម្បត្តិវិនាសអស់ហើយគ្មានទេ ...។”

២

ឈ្មោះ; (រ.ស.) ព្រះនាម, ទ្រង់ព្រះនាម ... :

ឧទាហរណ៍

“នាមខ្លួន, នាមត្រកូល។”

៣

សម្ដីសម្ដែងនូវឈ្មោះជាគ្រឿងកំណត់សម្គាល់ឱ្យហៅបាន, ដូចពាក្យថា មនុស្ស, សត្វ, ដី, ទឹក, ភ្លើង, ខ្យល់, ស្រែ, ចម្ការ ជាដើម ហៅថា នាម (ព. វ.)។

៤

ឈ្មោះមូលកច្ចាយននិទ្ទេសទី ២(បែបវេយ្យាករណ៍សម្រាប់រៀនភាសាបាលី) :

ឧទាហរណ៍

“មូលនាម, មេសូត្រនាម, រៀនបំបែកវិធីនាម។”

៥

ប្រដាប់នេសាទមច្ឆជាតិ ធ្វើដោយខ្សែធ្មៃមានក្រឡាបួនជ្រុងស្មើ មានខ្សែដៃពីរ មានថ្មសណ្ដូនជើង មានក្រវិលរូតមាត់ សម្រាប់មនុស្សពីរនាក់ជិះលើទូកក្បាលកន្សៃកាន់ចុងប្រដាប់នោះម្ខាងម្នាក់ អុំវាតទូកបញ្ឆៀងទទឹងខ្សែទឹកបណ្ដែតសំរៀមតាមខ្សែទឹក, កាលបើមានត្រីជាប់ ក៏អាចដឹងភ្លាម :

ឧទាហរណ៍

“នាំគ្នាទៅរកវាតនាម។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់