វចនា.
វចនានុក្រមខ្មែរវចនានុក្រម

និព្វាន

នាម· noun [និប-ពាន](មកពី សំ. ថា និស៑ "ចេញ, ចេញផុត, ចេញផុតស្រឡះ; អស់, ឥត" + វាន "ជាឈ្មោះតណ្ហាដែលចាក់ស្រេះ, ទាក់ឆ្វាក់, រួបរឹតក្នុងសន្តានចិត្តសត្វ", និស៑ > និរ៑ + វាន > វាណ = និរ៌ាណ; បា. និ + វាន, ដោយអនុលោមតាម សំ. គឺឱ្យមានសំឡេងធ្ងន់ដូច សំ. ដែរ និ + វាន, វ > ព តម្រួត ព > ព្វ = និព្វាន

Learner aid: noun · [និប-ពាន]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

មានអត្ថន័យដូច សំ. ដែរ គឺជាឈ្មោះធម្មជាតឬចិត្តដែលចេញផុតស្រឡះចាក វានៈ គឺឥតមានតណ្ហាដែលចាក់ស្រេះទាក់ឆ្វាក់រួបរឹត, ដោយបរិយាយថា អស់មានកម្មដដែលៗ តទៅទៀតហើយ សំដៅចំពោះ ខន្ធនិព្វាន របស់ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តខីណាស្រព, ប៉ុន្តែពាក្យ និព្វាន ឬ និវ៌ាណ នេះមានមគ្គ ៤ផល ៤ជាសមុទ័យឬជាប្រភពឱ្យកើតបានជា កិលេសនិព្វាន ឬ ក្លេសនិវ៌ាណ ក៏ពុំទាន់ចេញផុតស្រឡះចាកកម្មដដែលៗ នៅឡើយ លុះដល់បញ្ចក្ខន្ធរលត់ហើយ ទើបមានឈ្មោះថា ខន្ធនិព្វាន ឬ ស្កន្ធនិវ៌ាណ អស់មានកម្មដដែលៗតទៅទៀត នៅមានសុទ្ធតែ បរមសុខ ហៅថា ឯកន្តបរមសុខ តែមួយយ៉ាងប៉ុណ្ណោះឯង :

អក្ខរាវិរុទ្ធឆ្លាស់៖ខន្ធនិព្វាន
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

មានអត្ថន័យដូច សំ. ដែរ គឺជាឈ្មោះធម្មជាតឬចិត្តដែលចេញផុតស្រឡះចាក វានៈ គឺឥតមានតណ្ហាដែលចាក់ស្រេះទាក់ឆ្វាក់រួបរឹត, ដោយបរិយាយថា អស់មានកម្មដដែលៗ តទៅទៀតហើយ សំដៅចំពោះ ខន្ធនិព្វាន របស់ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តខីណាស្រព, ប៉ុន្តែពាក្យ និព្វាន ឬ និវ៌ាណ នេះមានមគ្គ ៤ផល ៤ជាសមុទ័យឬជាប្រភពឱ្យកើតបានជា កិលេសនិព្វាន ឬ ក្លេសនិវ៌ាណ ក៏ពុំទាន់ចេញផុតស្រឡះចាកកម្មដដែលៗ នៅឡើយ លុះដល់បញ្ចក្ខន្ធរលត់ហើយ ទើបមានឈ្មោះថា ខន្ធនិព្វាន ឬ ស្កន្ធនិវ៌ាណ អស់មានកម្មដដែលៗតទៅទៀត នៅមានសុទ្ធតែ បរមសុខ ហៅថា ឯកន្តបរមសុខ តែមួយយ៉ាងប៉ុណ្ណោះឯង :

ឧទាហរណ៍

“និព្វានជាបរមត្ថធម៌ មានអត្ថន័យសុខុមល្អិតហួសវិស័យនៃសាធារណសត្វបុថុជ្ជន បើលុះតែបុថុជ្ជនអ្នកធុញទ្រាន់នឿយណាយរសាយចិត្ត ឃ្លាតចាកបុនប្បុនក្កម្ម គឺកម្មដដែលៗ ទើបយល់ឃើញព្រឹលៗ ថាមាននិព្វានពិតមែន ...(ព.វិ.ពុ.)។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(មកពី សំ. ថា និស៑ "ចេញ, ចេញផុត, ចេញផុតស្រឡះ; អស់, ឥត" + វាន "ជាឈ្មោះតណ្ហាដែលចាក់ស្រេះ, ទាក់ឆ្វាក់, រួបរឹតក្នុងសន្តានចិត្តសត្វ", និស៑ > និរ៑ + វាន > វាណ = និរ៌ាណ; បា. និ + វាន, ដោយអនុលោមតាម សំ. គឺឱ្យមានសំឡេងធ្ងន់ដូច សំ. ដែរ និ + វាន, វ > ព តម្រួត ព > ព្វ = និព្វាន

ប្រភពក្នុងវចនានុក្រម៖ (មកពី សំ. ថា និស៑ "ចេញ, ចេញផុត, ចេញផុតស្រឡះ; អស់, ឥត" + វាន "ជាឈ្មោះតណ្ហាដែលចាក់ស្រេះ, ទាក់ឆ្វាក់, រួបរឹតក្នុងសន្តានចិត្តសត្វ", និស៑ > និរ៑ + វាន > វាណ = និរ៌ាណ; បា. និ + វាន, ដោយអនុលោមតាម សំ. គឺឱ្យមានសំឡេងធ្ងន់ដូច សំ. ដែរ និ + វាន, វ > ព តម្រួត ព > ព្វ = និព្វាន

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់