វចនានុក្រមខ្មែរវចនានុក្រម
បណ្ដៅ
នាម· noun [បន់-ដៅ]
Learner aid: noun · [បន់-ដៅ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ចំណោទបញ្ឆិតបញ្ឆៀងប្រៀបប្រាយចោទឱ្យរកឱ្យស្រាយឈ្មោះអ្វីមួយ, ដូចបណ្ដៅមានដើមថា ឯកអង្គទ្រង់នាមឯក ខ្ពស់អនេក ទាបជាងស្មៅ អ្នករកបណ្ដៅប្រាប់ថា ភ្នំ (ត្រូវហើយ) យ៉ាងនេះហៅថា បណ្ដៅ ឬ ពាក្យបណ្ដៅ។ ខ្មែរយើងមានបណ្ដៅច្រើនណាស់ ចាស់ៗពីព្រេងនាយបានបង្កើតទុកឱ្យក្មេងៗលេង ឱ្យមានយោបល់សម្បូណ៌។
