វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពន្ធ

នាម· noun [ពន់]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ពន់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់ :

ឧទាហរណ៍

“ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន ...; ទារពន្ធ, បង់ពន្ធ។”

២

ពន្ធយកលើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ប្រទេសណាមួយ។

៣

ពន្ធខ្ពស់បំផុតដែលបានសន្យានៅពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

៤

ពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី។

៥

ពន្ធគ្រប់មុខ :

ឧទាហរណ៍

“ការបង់ពន្ធដារសម្រាប់ផែនដី ហៅថា រាជពលី។”

៦

ពន្ធកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីសកម្មភាពអភិវឌ្ឍដែលបំពុល និងបង្កគ្រោះថ្នាក់ដល់បរិស្ថាន។

៧

ពន្ធអនុវត្តលើការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យនិងការទទួលកម្មសិទ្ធិលើមធ្យោបាយដឹកជញ្ជូន។

៨

ពន្ធលើទំនិញឬសេវាដែលអ្នកប្រើប្រាស់ចុងក្រោយបង់ជូនរដ្ឋ តាមរយៈអ្នកផ្គត់ផ្គង់។

៩

ពន្ធលើប្រាក់ចំណូល ចលនទ្រព្យ អចលនទ្រព្យ... ដែលអ្នកជាប់ពន្ធ ត្រូវបង់ដោយផ្ទាល់ជូនរដ្ឋ ។

១០

ពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ។

ចំណាំការប្រើប្រាស់

(ម.ព. ពន្ធមិនចំពោះ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. ពន្ធ ជា កិ. "ចង, ជាប់, ជំពាក់"; ពន្ធ, ពន្ធន៍ ជា ន. "ចំណង, អន្ទាក់, គ្រឿងជាប់, ជំពាក់")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់