វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ភ្ញាក់

កិរិយាសព្ទ· verb [ភ្ញាក់]

Learner aid: verb · [ភ្ញាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

រឭកពីដេកលក់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

រឭកពីដេកលក់ :

ឧទាហរណ៍

“ភ្ញាក់ពីដេក, ដេកក្រភ្ញាក់។”

២

រឭកឃើញកំណើតរបស់ខ្លួនក្នុងជាតិនេះ ដែលជាមនុស្សមានសភាពយ៉ាងណា។

៣

ដឹងខ្លួនដូចគេភ្ញាក់ពីដេក។

៤

ដឹងច្បាស់ជាខ្លួនគិតខុស។

៥

ភ្ញាក់ជឿដំណឹងដែលប្លែកតែមិនពិត។

៦

ភ្ញាក់ដោយរអើលព្រោះដឹងហេតុដោយមិនជាក់ ឬព្រោះជឿដោយស្មានៗមិនប្រាកដ។

៧

នឹកឃើញសេចក្ដីខុសត្រូវរឿយៗមិនភ្លេច។

៨

មានស្មារតីរឭកឃើញការពិត។

៩

រអើលដោយខ្លាច, ដោយស្លន់ ព្រោះមិនដឹងខ្លួនសោះ ក៏ស្រាប់តែពើបពះអារម្មណ៍ដ៏ប្លែក :

ឧទាហរណ៍

“ភ្ញាក់ដូចគេកន្ត្រាក់, ភ្ញាក់ដូចគេចោល។”

១០

(ម.ព. ភ្ញាក់ផ្អើល ក្នុង ភ្ញាក់១)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់