វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មហាត

[មៈ-ហាត]

Learner aid: [មៈ-ហាត]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

មនុស្សពូជសូទ្រៈពួកពលរក្សាដំរី, សេះ, គោ, ក្របីព្រះរាជទ្រព្យក្នុងបុរាណសម័យ; ជាមនុស្សព្រហើនដោយអាងរាជានុភាព, ច្រើនបណ្ដោយដំរី, សេះ ឬគោក្របីឱ្យចូលលុកលុយស៊ីដំណាំអ្នកស្រុក មិនសូវក្រែងរអែងចិត្តគេ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

មនុស្សពូជសូទ្រៈពួកពលរក្សាដំរី, សេះ, គោ, ក្របីព្រះរាជទ្រព្យក្នុងបុរាណសម័យ; ជាមនុស្សព្រហើនដោយអាងរាជានុភាព, ច្រើនបណ្ដោយដំរី, សេះ ឬគោក្របីឱ្យចូលលុកលុយស៊ីដំណាំអ្នកស្រុក មិនសូវក្រែងរអែងចិត្តគេ :

ឧទាហរណ៍

“ពួកមហាត។”

២

(ព.ប្រ.) ពួកថ្លើងឬក្មេងពាលដែលឥតរបប មិនស្ដាប់ពាក្យចាស់ហាមប្រាម ក៏ហៅថា មហាត ដែរ, ហៅដោយប្រៀបប្រដូចទៅនឹងសូទ្រៈជាពួកមហាតនុះឯង; គេតែងនិយាយថា ឥតរបបដូចជាមហាត; (គួរនឹងចូលចិត្តថា ពាក្យនេះក្លាយមកពី សំ. មហត្វ "ភាវៈនៃអ្នកធំ (ហ្លួង) " ដោយសំដៅសេចក្ដីថា "អាងអំណាចអ្នកធំ (អំណាចហ្លួង") ; បើតាមន័យនេះ គួរសរសេរជា មហត្វ; ឬក៏ពាក្យ មហាត < សំ. មហត៑?)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់