វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មហាយាន

[មៈ-ហា-យាន]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [មៈ-ហា-យាន] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

យានធំ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

យានធំ។

២

ឈ្មោះពួកពុទ្ធសាសនិកដែលបែកលទ្ធិចេញផ្សេងច្រើនអន្លើឃ្លាតពីលទ្ធិដើម ដូចយ៉ាងពួកអ្នកកាន់ពុទ្ធសាសនានៅប្រទេសចិន, ជប៉ុន, យួន ជាដើមហៅថា ពួកមហាយាន ឬ លទ្ធិមហាយាន សំដៅសេចក្ដីថា "ពួកឬលទ្ធិមានធម៌ជាយានដ៏ធំឬជាយានដ៏ប្រសើរ" (ជាគូគ្នានឹង ហីនយាន; ហៅថា អាចរិយវាទ ឬ អាចរិយវាទី "អ្នកពោលតាមលទ្ធិអាចារ្យ (របស់ខ្លួន) " ក៏បាន (ជាគូគ្នានឹង ថេរវាទ ឬ ថេរវាទី) ហៅថា ឧត្តរនិកាយ "ពួកខាងជើង" ក៏បាន (ជាគូគ្នានឹង ទក្ខិណនិកាយ)។ ពួកឬលទ្ធិទាំងនេះកើតមានឡើង (មុនដំបូងក្នុងមជ្ឈិមប្រទេស) តាំងពីក្នុងខាងដើមសតវត្សរ៍ទី២នៃពុទ្ធសករាជរៀងមក។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់