វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មហាហង្ស

នាម· noun [មៈ-ហា-ហង់]មកពីភាសាបាលី

Learner aid: noun · [មៈ-ហា-ហង់] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សត្វហង្សធំ ឬប្រសើរ គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

សត្វហង្សធំ ឬប្រសើរ គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច។

២

ខ្មែរប្រើជាឈ្មោះឈើមួយប្រភេទ មានផ្កាជាចង្កោមធំៗ មានពណ៌ក្រហមច្រាល ជាអគន្ធកបុស្ប ឥតក្លិនក្រអូប ផ្លែមានសណ្ឋានសំប៉ែតវែងៗ ផ្លែទុំស្ងួតក្រៀមប្រើធ្វើឧសដុតបាន, គេច្រើនដាំជាលំអក្នុងវត្តអារាមឬនៅក្បែរផ្លូវ, ក្បែរថ្នល់ ឬក៏នៅទីប្របមាត់ទ្វាររបងភូមិលំនៅជាដើម តាមដោយគេត្រូវការដាំ, ហៅឱ្យពេញឈ្មោះថា មហាហង្សឈើ ព្រោះមានមួយប្រភេទផ្សេងទៀតហៅ មហាហង្សផ្ញើប្រាណ ជាឈ្មោះប្រទាលដុះតោងឈើក្នុងដងព្រៃធំៗ មានផ្កាព័ណ៌ផ្សេងៗគ្នា រីកនៅបានយូរថ្ងៃមានក្លិនក្រអូបឆ្ងាញ់ ក្រអូបតែក្នុងពេលថ្ងៃរសៀលទៅពេលព្រលប់ធំ (សៀមហៅ ក៌្ល្វយម៌ៃ អ.ថ. ក្លួយម៉ាយ់ " ចេកព្រៃ " ហៅតាមក្លិនផ្កាវាដែលក្រអូបស្រដៀងនឹងក្លិនផ្លែចេកក្រអូប) ...។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា. មហា "ធំ" + ហំស "សត្វហង្ស" មហាហំស")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់