វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មាត់

នាម· noun [មាត់]

Learner aid: noun · [មាត់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

មុខទ្វារ, គឺរង្វះនៅត្រង់មុខ សម្រាប់បញ្ចេញវាចា, សម្រាប់បរិភោគ, ផឹក, ស្រូប :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១០០ ន័យ
១

មុខទ្វារ, គឺរង្វះនៅត្រង់មុខ សម្រាប់បញ្ចេញវាចា, សម្រាប់បរិភោគ, ផឹក, ស្រូប :

ឧទាហរណ៍

“ហាមាត់, បិទមាត់។”

២

ខាំបបូរមាត់ផ្អឹបជិត។

៣

មានក្លិនជូរក្នុងមាត់។

៤

រួចពីផ្លែសន្ទូច :

ឧទាហរណ៍

“ត្រីរបូតមាត់។”

៥

(ព.ប្រ.) ដែលទន់ ឬជ្រាយហើយបែរជាហាប់ណែនគាំង :

ឧទាហរណ៍

“ដីហាប់ខាំមាត់, ម្សៅខាំមាត់!”

៦

គិតចង់បរិភោគអ្វីមួយ។

៧

ចេញសម្ដីជ្រុលថាទៅដោយឥតបើគិត ដូចជារបូតពីមាត់ (ព.ប្រ.)។

៨

ខាំមាត់ទប់កំហឹង, ខាំមាត់សង្កត់មិនឱ្យសេចក្ដីក្រោធស្ទុះឡើងបាន :

ឧទាហរណ៍

“ខំប្រឹងខាំមាត់សង្កត់ចិត្ត!”

៩

(ម.ព. មាត់ខិល)។

១០

និយាយស្ដីខុសត្រណមឬខុសពីពាក្យប្ដេជ្ញា។

១១

ដែលខូចខាងការស្ដីថាឱ្យគេឥតបើគិត :

ឧទាហរណ៍

“មនុស្សខូចមាត់!”

១២

បៀមទឹកអង្រង់គ្រលុកៗ ក្នុងមាត់។

១៣

ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀន ឬបញ្ចេញវាចារួចទៅហើយ ក៏នឹកខ្មាសអៀនជាខាងក្រោយ។

១៤

ដែលងាយស្ដីឱ្យគេ, ដែលងាយថាឥតបើគិតពីខុសពីត្រូវ :

ឧទាហរណ៍

“មនុស្សងាយមាត់!”

១៥

ងាស់សម្ដី, គាំងរឹងមាត់ថាមិនកើត។

១៦

ដែលមានរសឆ្ងាញ់ពិសាត្រូវមាត់, ដែលឆ្ងាញ់ឆ្អិត :

ឧទាហរណ៍

“អាហារមិនចាប់មាត់, បរិភោគចាប់មាត់, ឆ្ងាញ់ចាប់មាត់!”

១៧

ចាំថាមាត់ទទេបានមិនបាច់មើលអក្សរ :

ឧទាហរណ៍

“ទន្ទេញចាំមាត់, ចាំមាត់សូត្របាន!”

១៨

ឆ្ងាញ់ឆ្អិតជាប់ចិត្តមិនចង់លែងបរិភោគ។

១៩

ដឹងរសឆ្ងាញ់ ឬទទួលរសឆ្ងាញ់ដោយមាត់។

២០

មាត់ដែលធុំក្លិនឆ្អាប, ក្លិនឆ្អាបដែលមាននៅមាត់។

២១

មកឋិតត្រង់មាត់នាំមាត់ឱ្យថា :

ឧទាហរណ៍

“ដូចជាមានទេវតាមកជាន់មាត់ឲ្យថា (ព.ប្រ.)។”

២២

កំពុងជាប់និយាយមិនទាន់អស់មិនទាន់ហើយ :

ឧទាហរណ៍

“កំពុងនិយាយជាប់មាត់!”

២៣

ជ្រលួសពាក្យសម្ដី, ជ្រុលមាត់ ជ្រុលសម្ដី, ភ្លាត់មាត់បន្លឺពាក្យ ឬប្រយោគអ្វីមួយ ដោយអចេតនា ដោយសារភ្ញាក់ ឬត្រូវគេពញ្ញាក់។

២៤

ជ្រុលសម្ដី។

២៥

ទ្រាន់មាត់មិនចង់និយាយពីដំណើរនោះទៀត ព្រោះបាននិយាយច្រើនដងហើយមិនកើតការ (ព.ប្រ.)។

២៦

មានរសឈ្លេមក្នុងមាត់។

២៧

ញញើតមិនហ៊ានហើបមាត់និយាយព្រោះខ្លាចអំណាច ឬខ្លាចចិត្ត។

២៨

បញ្ចេញវាចាយ៉ាងញាប់ :

ឧទាហរណ៍

“និយាយញាប់មាត់; ជេរញាប់មាត់ស្អេក!”

២៩

ញ័រទាំងមាត់ញ័រទាំងក។

៣០

ត្រីបង្ហើបមាត់ឡើងពីក្នុងទឹកមានលាន់ឮសូរផង។

៣១

ដែលនិយាយត្រូវពាក្យសម្ដីគ្នា យល់ឃើញជាមួយគ្នា, មានគំនិតត្រូវគ្នា។

៣២

(ម.ព. ត្រូវមាត់គ្នា)។

៣៣

(ម.ព. ត្រូវមាត់គ្នា)។

៣៤

ស៊ាំមាត់, រត់មាត់។

៣៥

ថ្នឹកមាត់ (ព.ប្រ.)។

៣៦

ងាយថា មិនទើសទាក់, មិនរអាក់រអួល, មិនទាស់មាត់។

៣៧

ឃាត់មាត់ គឺរៀបនឹងនិយាយតែទប់ទាន់មិនចេញថា។

៣៨

ទើសទាល់រកនិយាយមិនកើតព្រោះខ្លាចចិត្ត ឬព្រោះយោគយល់។

៣៩

ទាស់ខ្យល់សម្ដីថាពុំច្បាស់លាស់។

៤០

ឈ្លោះប្រកែកដោយទាស់សម្ដីគ្នា។

៤១

ទប់មាត់ឱ្យនៅស្ងៀមខាននិយាយពុំបាន។

៤២

ស្ដីថាមិនកើតព្រោះទើសនាយទើសអាយ (ព.ប្រ.)។

៤៣

(ម.ព. ទើសមាត់)។

៤៤

មាត់នៅស្ងៀមមិនបញ្ចេញវាចា, ស្ងៀមមាត់។

៤៥

ស្ដីថាឱ្យធ្ងន់ៗខ្លាំងៗ ឬនិយាយច្រើនដង។

៤៦

ថ្នឹកមាត់, ថាតាមទម្លាប់ដែលថ្នឹក។

៤៧

បណ្ដាលឱ្យចេញមាត់ថាទៅលើពាក្យផ្សេងៗ, បណ្ដាលឱ្យនិយាយទៅលើដំណើរផ្សេងៗដោយឥតមានបំណង។

៤៨

រួយមាត់ ឬលំបាកមាត់ ព្រោះនិយាយច្រើន។

៤៩

(ម.ព. ទុកមាត់ពុំស្ងៀម)។

៥០

ស៊ប់មាត់, ស៊ាំមាត់, រត់មាត់ (ព.ប្រ.)។

៥១

ស្ងៀមឈឹងលែងហើបហាចេញស្ដី។ ស្ងៀមស្ដូកស្ដឹង ដោយមានជំងឺដាបខ្លាំង ឬដោយមានជំងឺគ្រុនសន្ធំ។

៥២

ស្ងៀម! ឬ ស្ងៀមទៅ! (ពាក្យសម្រាប់គំរាមកូនក្មេងឱ្យស្ងៀមលែងយំ)។

៥៣

(ម.ព. បាត់មាត់)។

៥៤

បានតែខាងថា ប៉ុន្តែយកជាការពុំកើត។

៥៥

ដែលចេះសម្ដីថ្វីមាត់ថានេះថានោះ សម្រួលកិច្ចការឱ្យងាយធ្វើងាយកើត ឬដែលមានពាក្យសម្ដីរួសរ៉ាវរាក់ទាក់។

៥៦

(ម.ព. បានមាត់បានក)។

៥៧

ធ្វើគេឱ្យវិនាសហើយខ្លួនឥតបានទ្រព្យធនឬប្រយោជន៍អ្វីតិចតួចឡើយ បានតែបាប (ព.ទ.បុ.)។

៥៨

និយាយបំភ័យ ឬសូកប៉ាន់ឱ្យព្រមស្ងៀមស្ងាត់លែងបង្ហើបពីដំណើរនោះតទៅ (ព.ប្រ.)។

៥៩

កំហែងគំរាមបន្លប់បំបិទមាត់ ឬសូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឱ្យលេចឮឡើងបានហាក់ដូចគេបិទមាត់បិទភ្នែកបុគ្គលដែលទើបផុតរលត់ (ព.ទ.បុ.)។

៦០

(ម.ព. បិទមាត់)។

៦១

(ម.ព. បូញមាត់បត់ដុំដៃ)។

៦២

ដូចគ្នានឹង បិទមាត់ ឬ បិទមាត់បិទក ដែរ។

៦៣

ផ្ទាល់មាត់និងមាត់ :

ឧទាហរណ៍

“និយាយផ្ទាល់មាត់។”

៦៤

(ម.ព. ផ្អែម)។

៦៥

ជ្រលួស ឬរបូតសម្ដីដោយភ្លាត់ភ្លាំង ឬក៏លាន់មាត់ដោយភ្លាត់។

៦៦

ឈ្មោះប្រកែកគ្នាបន្តិចបន្តួច, ជជែកទាល់ពាក្យសម្ដីគ្នារអែករអោកបន្តិចបន្តួច។

៦៧

ដែលខិលខាងនិយាយលេងសើចឥតបើគិត :

ឧទាហរណ៍

“មនុស្សមាត់ខិល។”

៦៨

(ម.ព. មាត់ជិត)។

៦៩

(ម.ព. មាត់ឥតគម្រប, មាត់ដាច)។

៧០

សម្ដីដែលអ្នកផងនិយាយដោយឮតៗគ្នាពុំប្រាកដ, សម្ដីរាត់រាយផ្ដេសផ្ដាស (ព.ទ.បុ.)។

៧១

ដែលមានចំនួនមនុស្សច្រើន ឬតិចនៅបរិភោគអាហារក្នុងបន្ទុកមួយ :

ឧទាហរណ៍

“ផ្ទះអ្នកមាត់តិចសមគួរ, ផ្ទះខ្ញុំមាត់ច្រើនណាស់។”

៧២

ដែលស្ដីថាឆ្អិនៗឆៅៗ គឺដែលហ៊ានស្ដីថាឱ្យគេម៉ាំងៗឥតមានសំចៃ :

ឧទាហរណ៍

“មនុស្សមាត់ឆៅ (ព.ប្រ.)។”

៧៣

មាត់ជិតល្អ ការណ៍អ្វីមិនគួរនិយាយ មិននិយាយ។

៧៤

មាត់បិទមិនជិត ការណ៍ដែលមិនគួរនិយាយក៏ចេះតែនិយាយប្រាប់គេដែរច្រើនតែបំផ្លើសពន្លើសផងទៀត។

៧៥

(ម.ព. មាត់ច្រើន)។

៧៦

ថា, និយាយ, សូត្រឥតមើលអក្សរឬឥតមានអក្សរនៅមុខ :

ឧទាហរណ៍

“ថាមាត់ទទេ, ទេស្នាមាត់ទទេ, សូត្រមាត់ទទេ, និយាយមាត់ទទេ (និយាយផ្ទាល់មាត់ឥតមានសំបុត្រ)។”

៧៧

ស្ដីឬឆ្លើយឆ្លងខ្ជាំងៗ; និយាយថា :

ឧទាហរណ៍

“មាត់ធំមាត់តូច ឬមាត់តូចមាត់ធំ ក៏មាន គឺស្ដីថាឬឆ្លើយឆ្លងតិចៗខ្លាំងៗ!”

៧៨

ការជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវ ឬការនិយាយថានាយថាអាយដោយយល់ទាស់ :

ឧទាហរណ៍

“ត្រូវប្រឹក្សាគ្នាឱ្យស្រេចទៅ កុំឱ្យមានមាត់មានពាក្យទៅខាងមុខ!”

៧៩

(ម.ព. មាត់ជិត)។

៨០

ដែលទប់មាត់មិនសូវបាន, ច្រើនរបូតមាត់និយាយតាមតែប្រទះ :

ឧទាហរណ៍

“មនុស្សមាត់រអិល (ព.ប្រ.)។”

៨១

ដែលមានសម្ដីរឹង, ចចេស, ពូកែឆ្លើយឆ្លងមិនងាយព្រមទទួលខុស :

ឧទាហរណ៍

“មនុស្សមាត់រឹង!”

៨២

(ព.ទ.បុ.) ទាក់ទងនឹងពាក្យសម្ដីដែលហាចេញមកនឹងអាចបង្កឱ្យមានហេតុភេទមិនល្អកើតឡើង(ជាប្រផ្នូលមិនល្អ) :

ឧទាហរណ៍

“កុំនិយាយពាក្យហ្នឹងក្នុងព្រៃនេះ មាត់ស៊ីអំបិលប្រហុក!”

៨៣

(សំនួន.) សម្ដីមនុស្សមិនចេះទាយដែលទាយថាដោយស្មាន ក៏ស្រាប់តែត្រូវដូចមាត់ថាពុំមានល្អៀង (ព.ទ.បុ.)។

៨៤

ឃែតទទេឥតបានអ្វី (ព.ទ.បុ.)។

៨៥

(ម.ព. មាត់ដាច)។

៨៦

ដែលនិយាយបើកចំហរតាមតែរួចពីមាត់ មិនលាក់មិនសំចៃទុក :

ឧទាហរណ៍

“មនុស្សមាត់ឥតគ្រប (ព.ប្រ.)។”

៨៧

ដែលមានសម្ដីអាក្រក់ គឺសម្ដីទ្រគោះច្រឡោះបោះខ្មោះខ្មួរទៅរកអ្នកដទៃ :

ឧទាហរណ៍

“មនុស្សមាត់អាក្រក់!”

៨៨

ជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវឬការនិយាយថានាយថាអាយដោយយល់ទាស់ :

ឧទាហរណ៍

“ត្រូវប្រឹក្សាគ្នាឱ្យស្រេចទៅ កុំឱ្យមានមាត់មានពាក្យទៅខាងមុខ!”

៨៩

(ម.ព. ស៊ប់មាត់)។

៩០

មូលពាក្យសម្ដីគ្នា, និយាយត្រូវមាត់ត្រូវពាក្យហើយព្រមព្រៀងគ្នា។

៩១

រួយមាត់ ឬនឿយមាត់ ព្រោះនិយាយច្រើនហួសកម្លាំង។

៩២

ដែលយឺតក្រស្ដីនិយាយ ឬដែលនិយាយយឺតៗរង្វើលៗបាត់ម្ដងៗ។

៩៣

(ម.ព. យឺតមាត់)។

៩៤

ដែលចាំស្ទាត់អាចថារួសរាន់បានឥតទាក់ (ហាក់ដូចគេរត់) :

ឧទាហរណ៍

“(ព.ប្រ.) ទន្ទេញចាំរត់មាត់។”

៩៥

(ម.ព. រមាស់មាត់)។

៩៦

ឆាប់និយាយឆាប់ស្ដីមិនដំអក់ ឬដែលមានវាចារួសរាន់ទាន់ការ។

៩៧

(ម.ព. រហ័សមាត់)។

៩៨

(ម.ព. មាត់រអិល)។

៩៩

នឿយមាត់ព្រោះនិយាយ ឬថាដដែលៗ។

១០០

(ម.ព. រួសមាត់)។

ចំណាំការប្រើប្រាស់

(ម.ព. ខ្ពុរ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់