វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មាន

កិរិយាសព្ទ· verb [មាន]

Learner aid: verb · [មាន]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បាន, កប, ប្រកបដោយ, កើត, បរិបូរដោយ, គង់នៅ, ឋិតនៅ ...។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣៥ ន័យ
១

បាន, កប, ប្រកបដោយ, កើត, បរិបូរដោយ, គង់នៅ, ឋិតនៅ ...។

២

មានមុខមានឈ្មោះ ដែលអាចចេញមុខក្នុងទីប្រជុំបាន, ដែលមានអ្នកធំអ្នកតូចរាប់អានច្រើន។

៣

មានការរបរពេញទី; មានកេរ្តិ៍ឈ្មោះ, មានអ្នកធំអ្នកតូចរាប់អានច្រើន :

ឧទាហរណ៍

“មនុស្សមានមុខ, អ្នកមានមុខ!”

៤

មានអំពើដែលធ្វើទុកមកពីនាយ; ច្រើនសំដៅសេចក្ដីចំពោះអំពើអាក្រក់ :

ឧទាហរណ៍

“មនុស្សមានកម្ម។”

៥

បានកូន។

៦

(ម.ព. មានឈ្មោះ)។

៧

ដែលធ្វើអ្វីៗចេះតែកបកើតប្រយោជន៍, មានសំណាង :

ឧទាហរណ៍

“មនុស្សមានកំណើត។”

៨

បរិបូរដោយសេចក្ដីខ្មាស :

ឧទាហរណ៍

“មនុស្សមានខ្មាស។”

៩

មានរូបនៅជាអាង។

១០

ដែលប្រកបដោយគុណ។

១១

មានគូគ្រងស្រករគ្នាឬមានគ្រួសារ, មានផ្ទះ, មានផ្ទះសំបែង មានប្ដីប្រពន្ធ។

១២

ដែលមានការគិតច្រើន, មានមារយាទ។

១៣

ដែលបរិបូរដោយសេចក្ដីប្រឹងប្រែង មិនច្រអូស, មិនទម្រន់, មិនមើលបំណាំ។

១៤

(ម.ព. មានចិត្ត)។

១៥

ដែលកាន់ត្រឹមត្រូវតាមច្បាប់, ដែលប្រកាន់តែតាមច្បាប់ឬដែលមានសុភាពរាបសា ចេះគួរចេះសមមិនឆ្គង :

ឧទាហរណ៍

“មនុស្សមានច្បាប់។”

១៦

បរិបូរដោយការចេះដឹង, មានវិជ្ជា :

ឧទាហរណ៍

“មនុស្សមានចំណេះ។”

១៧

គង់ជីវិតនៅ, រស់នៅ។

១៨

មានសិរីសួស្ដី។

១៩

ដែលលេចឮល្បីកេរ្តិ៍ឈ្មោះល្អ។

២០

មានរឿង, កើតក្ដី។

២១

ដែលចេះត្រិះរិះត្រូវ; និយាយឱ្យពេញថា មានតម្រិះត្រូវ, មានតម្រិះល្អ។

២២

ដែលមានពូជ មានអម្បូរ ដែលកើតក្នុងត្រកូលខ្ពស់ឬត្រកូលមានកេរ្តិ៍ឈ្មោះ។

២៣

កើតទុក្ខ។

២៤

ដែលបរិបូរដោយទ្រព្យសម្បត្តិ។

២៥

ដែលប្រព្រឹត្តឬប្រកាន់សុចរិតឬដែលមានចិត្តប្រកបដោយមេត្តា ករុណា; និយាយថា មានធម៌សប្បុរស ក៏បាន។

២៦

កំពុងតែមាន, ដែលឋិតនៅ។

២៧

ដែលមានភ័ព្វ មានសំណាងខ្ពស់ មានយសស័ក្ដិ ...។

២៨

(ម.ព. មានត្រកូល)។

២៩

ដែលមានចិត្តរបិញរបុញ។

៣០

មានអំពើកសាងមកពីព្រេងនាយ។

៣១

(រ.ស.) ឬ (ស.ស.) ធាត់។

៣២

មានសំណាងគួរដល់សេចក្ដីសុខ ចម្រើន, គួរឱ្យអ្នកធំសង្គ្រោះបាន :

ឧទាហរណ៍

“មនុស្សមានភ័ព្វ។”

៣៣

ដែលមានមារយាទល្អ, ដែលមានឫកពានឹងធឹង, ស្លូតបូត :

ឧទាហរណ៍

“ក្មេងមានមារយាទ គឺក្មេងដែលនឹងធឹង, មានសណ្ដាប់ធ្នាប់, មានរបប។”

៣៤

(ម.ព.មានមុខ)។

៣៥

(ម.ព.មានទ្រព្យ)។

ចំណាំការប្រើប្រាស់

(ព.ផ្ទ. គ្មាន, ឥត)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់