មេ
Learner aid: [មេ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ម្ដាយ (ចំពោះតែសត្វតិរច្ឆាន) :
Learner aid: [មេ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ម្ដាយ (ចំពោះតែសត្វតិរច្ឆាន) :
ម្ដាយ (ចំពោះតែសត្វតិរច្ឆាន) :
“មេក្របី, មេគោ, មេមាន់, មេសេះ ...។”
ដំរីញី, ទោះបីនៅតូចពុំទាន់មានកូន, គេច្រើនហៅថា មេ។
ពាក្យសម្រាប់ហៅស្ត្រីដែលក្មេងជាងឬដែលតូចទាបជាង, ដោយសេចក្ដីស្និទ្ធស្នាល ឬស្មោះស្មើទៅរក, ហៅចេញចំឈ្មោះថា មេនេះ, មេនោះ (ដូចជាហៅ មេ ក, មេ ខ ...) ; ឬមិនចេញចំឈ្មោះគ្រាន់តែថា មេនុ៎ះ, មេហ្នឹង; ពុំនោះហៅដោយទ្រគោះចេញសម្ដីថា មេ ...ក៏មាន (អ្នកខ្លះប្រើពាក្យ មេ នេះក្លាយទៅជា មី ក៏មាន)។
នាមរនាប់ ប្រើរាប់ចំនួនដងឬលើក (ប្រើសម្រាប់តែភ្លៀងឬខ្យល់) ឬចំនួនទ្រនិចដែលសត្វទិច ដូចជាឃ្មុំ ឪម៉ាល់ ស្រាំងជាដើម :
“ភ្លៀងបង្អុរពីរមេកាលពីម្សិលមិញ, ឪម៉ាល់ទិចគាត់មួយមេ។”
មនុស្ស, សត្វ ឬអ្វីៗដែលជាធំ, ជាប្រធាន, ជាចម្បងលើគេ។
របៀបរាប់បំបែកព្យញ្ជនៈផ្សំនឹងស្រៈតាមលំដាប់ដូចជា :
“មេកកា, មេកក, មេកង, មេកច, មេកញ ជាដើម។”
មេរបស់ពួកមួយៗ។
គ្រាប់អង្គញ់ដែលដាំជាមេនិងគ្រាប់ដែលជាកោយសម្រាប់បោះឬបាញ់។
មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង។
ឋានន្តរស័ក្ដិសម្រាប់អាជ្ញាកត់ពន្ធ មានស័ក្ដិចុះបន្ទាប់ពីអាជ្ញាហ្លួងមក :
“មេកងពន្ធស្រូវ, មេកងពន្ធទាស (មានតែក្នុងសម័យពីដើម)។”
(ព.ប្រ.) ពួកអ្នកដែលមាននាទីធំតូចតាមលំដាប់គ្នា, គេតែងនិយាយថា :
“ធ្វើការត្រូវស្ដាប់មេកោយ ឬថា ចាត់ការឱ្យមានមេមានកោយ។”
(ព.ប្រ.) មនុស្សដែលមានរូបរាងធំខ្ពស់ជ្រងោ កាលបើដើរចេញទៅណាឃើញចង្គ្រោងជាងគេរាល់គ្នា។
(ព.ប្រ.) មេគំនិត, មេនាំអាទិ៍ (ច្រើនប្រើក្នុងន័យអវិជ្ជមាន)។
(ព.ប្រ.) ស្រូវ, អង្ករ, បាយ (ហៅដោយទុកដាក់ថាជាមេនៃអាហារ)។
ក្បួនឬបែបប្រាប់របៀបតែងកាព្យ។
មេចង្ក្រាន គឺមេគ្រួ ឬមេផ្ទះមួយៗ របស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ។
មេនាំគេឱ្យខូចដូចខ្លួនផង។
(ម.ព. មេគណ)។
ឈើបួនកំណាត់ដែលផ្គុំភ្ជាប់នឹងគ្រែ។
ស្ត្រីអ្នកផ្គត់ផ្គង់ចង្ហាន់។
មេម្រាមជើង គឺម្រាមជើងដែលធំជាងគេ។
មេម្រាមដៃ គឺម្រាមដៃដែលធំជាងគេ។
ទឹកអន្លង់ជាដើមសម្រាប់បើក, បង្ហូរឬបាចដាក់ស្រែ។
(ម.ព. មេលេខ)។
អ្នកដែលជាមេបើកបទពំនោលល្ខោនឬជាមេតាំងផ្ដើមមុនក្នុងការសូត្របទឬច្រៀង។
អ្នកដែលជាប្រធានក្នុងការទទួលរងបន្ទុក (អ្នកចិញ្ចឹមរក្សាគេ)។
មេនាំឱ្យព្រើល។
អ្នកដែលកាន់កាប់រក្សាស្រែព្រះកេរ្តិ៍ឬអ្នកដែលមានស្រែច្រើនជួលឱ្យគេធ្វើ។
អ្នកនាំមុខគេ :
“ក្របីមេហ្វូង។”
(ព.សា.) មនុស្សដែលមានអានុភាពស្មើនឹងគេរាល់គ្នា ឥតមានអ្នកណាសន្មតទុកដាក់ឱ្យជាប្រធានលើគេទេ ក៏ស្រាប់តែចេញទែង សម្ដែងអាការៈជាអ្នកត្រួតត្រាហែហៃលើគេក្នុងកិច្ចការអ្វីមួយ គឺតាំងខ្លួនឯងជាមេជាបាលើអ្នកទាំងអស់។