វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រង

កិរិយាសព្ទ· verb [រង]

Learner aid: verb · [រង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ទ្រពីក្រោម, ដាក់ទ្រពីក្រោម :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

ទ្រពីក្រោម, ដាក់ទ្រពីក្រោម :

ឧទាហរណ៍

“យករនេលដាក់រងឈើហុប។”

២

ប្រដាប់ សម្រាប់ទ្រពីក្រោម :

ឧទាហរណ៍

“រងប្រអប់, រងហឹបស្លា ឬ រងស្លា។”

៣

ទទួលភារៈ, ទទួលបន្ទុក :

ឧទាហរណ៍

“រងក្ដីជួសគេ, រងបន្ទុក។”

៤

ទទួលទុក្ខវេទនា :

ឧទាហរណ៍

“រងទុក្ខ, រងកម្ម, រងគ្រោះថ្នាក់។ល។”

៥

ទស់ទប់ការពារ :

ឧទាហរណ៍

“យកដំបងរងមុខដាវ។”

៦

ដែលជាលំដាប់ចុះមក :

ឧទាហរណ៍

“អ្នកនុះគេមានចំណេះជាងខ្ញុំ, ខ្ញុំរងពីគេមក, ចាងហ្វាងរង, អគ្គលេខាធិការរង។”

៧

ទទួលគ្រោះ :

ឧទាហរណ៍

“រងគ្រោះដោយទឹកជំនន់។”

៨

ទទួលភារៈលើខ្លួន, ទទួលអះអាង។

៩

ពំនូកដីដែលពូនជាភ្លឺដាំដំឡូងជ្វាជាដើម មានជ្រលងទាបត្រង់ចន្លោះ :

ឧទាហរណ៍

“រងដំឡូង, រងត្រាវ, លើករងខ្ញី, ពូនរងដំឡូង។”

១០

ដែលឡើងថ្លាព្រោះភក់ឬកករធ្លាក់ចុះទៅខាងក្រោម :

ឧទាហរណ៍

“ដងទឹកល្អក់ទុកឱ្យរង, ទឹកកំបោររង។”

១១

(រ.ស.) ខ្នើយ។

១២

(រ.ស.) ខ្នើយរងជង្គង់។

១៣

(រ.ស.) ខ្នើយជើង។

១៤

(រ.ស.) ខ្នើយកើយ។

១៥

(ម.ព. រុង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់