វគ្គ
Learner aid: noun · [វ័ក] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ពួក បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា :
Learner aid: noun · [វ័ក] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ពួក បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា :
ពួក បន; ក្រុម; ប្រជុំ; សង្កាត់; គ្នា :
“វគ្គអក្សរ, សេចក្ដីច្រើនវគ្គ។”
និយាយតាមដំណើរសេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្តាប់ងាយយល់។
អក្សរក្នុងវគ្គ គឺព្យញ្ជនៈ ២៥តួ តាំងពី ក ដល់ ម ចែកជាវគ្គមាន ៥គឺ វគ្គក, វគ្គច, វគ្គដ, វគ្គត, វគ្គប, តាំងពី យ រៀងទៅហៅថា អក្សរសេសវគ្គ ឬ អក្សរអវគ្គ (ព.វ.)។
ការចងបាច់គ្នាឬរួមគ្នាជាពួក :
“ធ្វើវគ្គព័ន្ធ។”
ការបែកពួក; ដំណើរផ្សេងពួកគ្នា។
វគ្គនិងវោតឬវោតនិងវគ្គ :
“និយាយមានវោតវគ្គ និយាយតាមដំណើរ សេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្ដាប់ងាយយល់។”
ដំណើរភ្ជុំពួក; ការប្រជុំគ្នា។
(ម.ព. វគ្គសន្និបាត)។
សង្កាត់ដោយឡែកៗ :
“និយាយមានវគ្គស្នើរ, សេចក្ដីមានវគ្គស្នើរ។ល។”
(ម.ព. វគ្គវោត)។
(ម.ព. វោត ផង)។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា.សំ. វគ៌)