វចនា.
វចនានុក្រមខ្មែរវចនានុក្រម

វង់

កិរិយាសព្ទ· verb [វង់]

Learner aid: verb · [វង់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ធ្វើឱ្យជារង្វង់, ធ្វើឱ្យមានមណ្ឌលមូល, គូសវាសឱ្យមូល :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៤ ន័យ
១

ធ្វើឱ្យជារង្វង់, ធ្វើឱ្យមានមណ្ឌលមូល, គូសវាសឱ្យមូល :

ឧទាហរណ៍

“វង់ភ្នែកក្ងោក វង់ឱ្យមានសណ្ឋានមូលប៉ុនភ្នែកក្ងោក។”

២

មណ្ឌលមូល, ទីមានមណ្ឌលមូល, អ្វីៗដែលមានមណ្ឌលមូល; ក្រុមមនុស្សដែលប្រជុំគ្នាជាមណ្ឌលមូល; ប្រជុំកិច្ចការ; ក្រុមភ្លេង ក្រុមល្បែង ជាដើម។

៣

ចិញ្ចៀនមួយ។

៤

ឈរព័ទ្ធ ជាមណ្ឌលមូល, ឈរដំកង់។

៥

បរសត្វពាហនៈមានសេះជាដើមប្រណាំងគ្នាក្នុងវាលវង់។

៦

បាញ់ចន្លោង គឺបាញ់តម្រង់ឱ្យព្រួញឬគ្រាប់ចូលក្នុងប្រហោងមណ្ឌលមូលដែលកំណត់។

៧

ភ្លេងមួយពួកឬមួយក្រុម។

៨

ល្បែងមួយក្រុម។

៩

ប្រជុំមុខការ, ដំណើរការ។

១០

មណ្ឌលព្រះចន្ទ្រ។

១១

មណ្ឌលចិញ្ចៀន។

១២

ទម្រង់មុខ។

១៣

វង់បង្វៀន, វង់ឱ្យមានសណ្ឋានក្រវៀន, វង់ឱ្យមានហៀន។

១៤

ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគូសដីជាវង់មូល ជង់លុយបន្តុបលើគ្នាដាក់ត្រង់ទីកណ្ដាលវង់ បើចោលដោយមេសំណមូលផ្ដួលលុយនោះឱ្យខ្ទាតខ្លះចេញក្រៅវង់ ទុកថា ជាឈ្នះ :

ឧទាហរណ៍

“ពួកក្មេងលេងវង់ (មានតែក្នុងពីដើម, ក្នុងសម័យបច្ចុប្បន្ន មិនមានទេ ...)។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់