វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សត្ត

នាម· noun [ស័ត]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ស័ត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បុគ្គលអ្នកជាប់ជំពាក់ក្នុងអារម្មណ៍ឬក្នុងបំណង; ខ្យល់ដកដង្ហើម, ជីវិត, ប្រាណ, បុគ្គលមានជីវិត (ក្នុងលោកទាំងអស់) ; កម្លាំង, ពលស័ក្ដិ, អំណាច, សេចក្ដីក្លាហាន; អធ្យាស្រ័យ; ការតាំងចិត្ត; សេចក្ដីបរិសុទ្ធ, គុណសម្បត្តិនៃសេចក្ដីបរិសុទ្ធ; សេចក្ដីពិត; ខ្លឹមសារ; វត្ថុ; ទ្រព្យ; ធម្មតា; ...។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៧ ន័យ
១

បុគ្គលអ្នកជាប់ជំពាក់ក្នុងអារម្មណ៍ឬក្នុងបំណង; ខ្យល់ដកដង្ហើម, ជីវិត, ប្រាណ, បុគ្គលមានជីវិត (ក្នុងលោកទាំងអស់) ; កម្លាំង, ពលស័ក្ដិ, អំណាច, សេចក្ដីក្លាហាន; អធ្យាស្រ័យ; ការតាំងចិត្ត; សេចក្ដីបរិសុទ្ធ, គុណសម្បត្តិនៃសេចក្ដីបរិសុទ្ធ; សេចក្ដីពិត; ខ្លឹមសារ; វត្ថុ; ទ្រព្យ; ធម្មតា; ...។

២

ដំណើរអស់អំណាច, អស់កម្លាំង; ...។

៣

គុណនៃសេចក្ដីបរិសុទ្ធ។

៤

សេចក្ដីសម្គាល់ថាសត្វ; សញ្ញារបស់សត្វ។

៥

ខ្លឹមរបស់សត្វ; (អ្នកមានបុណ្យអស្ចារ្យ, អច្ឆរិយមនុស្ស, ព្រះពុទ្ធ)។

៦

ប្រាំពីរ (៧)។

៧

៧សង្កាត់, ៧ផ្ទាំង :

ឧទាហរណ៍

“ចីវរសត្តខណ្ឌ គឺចីវរមានផ្ទាំង៧។”

៨

៧ថ្ងៃ :

ឧទាហរណ៍

“នៅអស់សត្តទិន គឺរវាង៧ថ្ងៃ (មួយសប្ដាហ៍)។”

៩

ភ្នំ៧សង្កាត់ដែលព័ទ្ធភ្នំព្រះសុមេរុ។

១០

៧យ៉ាង, ៧បែប; ៧មុខ។

១១

ដែលមានជាន់ឬថ្នាក់៧:

ឧទាហរណ៍

“ផ្ទះសត្តភូមិក (ផ្ទះ៧ជាន់)។”

១២

៧ខែ។

១៣

(ម.ព. សត្តទិន)។

១៤

(ម.ព. សត្តាហកិច្ច)។

១៥

ភេសជ្ជៈដែលភិក្ខុទទួលប្រគេនហើយត្រូវទុកខ្លួនឯង ឆាន់បានយ៉ាងយូរត្រឹម ៧ថ្ងៃ (ព.វិ.)។

១៦

កិច្ចធុរៈដែលភិក្ខុ សាមណេរ អ្នកកំពុងនៅចាំវស្សា ត្រូវអធិដ្ឋានចិត្តកំណត់ថ្ងៃហើយចេញទៅនៅក្រៅអាវាសបានយ៉ាងយូរត្រឹម៦យប់ (ព.វិ.)។

១៧

៧ថ្ងៃ; រវាង ៧ថ្ងៃ, មួយខួប ៧ថ្ងៃ :

ឧទាហរណ៍

“មួយសត្តាហៈ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. សប្ដ, សប្ដន៑)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់