វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សព្វ

គុណកិរិយា, គុណនាម· adverb, adjective [សប់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adverb, adjective · [សប់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទូទៅ, រាល់ :

អក្ខរាវិរុទ្ធឆ្លាស់៖សប់
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២៦ ន័យ
១

ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទូទៅ, រាល់ :

ឧទាហរណ៍

“ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ។ល។”

២

គុណសម្បត្តិគ្រប់យ៉ាង :

ឧទាហរណ៍

“ថ្នាំសព្វគុណ គឺថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង។”

៣

រាល់ជាតិ។

៤

ញាណឬប្រាជ្ញាដែលដឹងសព្វ (ញាណរបស់ព្រះសព្វញ្ញុពុទ្ធ)។

៥

លោកអ្នកត្រាស់ដឹងសព្វ (ព្រះសម្មាសម្ពុទ្ធ) ; ហៅត្រឹមតែ សព្វញ្ញូ ក៏បាន :

ឧទាហរណ៍

“ព្រះសព្វញ្ញូ។”

៦

(ម.ព. សព្វញ្ញុពុទ្ធ)។

៧

អន្តរាយទាំងពួង។

៨

សត្វទាំងពួង, ពួកសត្វទាំងអស់។

៩

សម្បត្តិគ្រប់យ៉ាង។

១០

ភ័យទាំងគ្រប់។

១១

ដែលប្រកបដោយលម្អគ្រប់យ៉ាង :

ឧទាហរណ៍

“ក្បាច់សព្វយុត្ត។”

១២

អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យឬឥតបុណ្យ ...បាន។

១៣

រោគគ្រប់យ៉ាង។

១៤

ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង។

១៥

(ម.ព. សព្វរោគវិនិមុត្ត)។

១៦

លាភទាំងគ្រប់។

១៧

លោកទាំងមូល, សកលលោក។

១៨

សព្វញ្ញូ។

១៩

វិនាសទាំងអស់, វិនាសទាំងស្រុង។

២០

(ម.ព. សព្វវេទី)។

២១

អ្នកចេះចំណេះគ្រប់យ៉ាង។

២២

សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្តទូទៅ។

២៣

សេចក្ដីស្ដាយស្រណោះទាំងគ្រប់។

២៤

មិនបានការ :

ឧទាហរណ៍

“មនុស្សសព្វជាតិ មនុស្សមិនបានការ។”

២៥

ចោលម្សៀត :

ឧទាហរណ៍

“អាសព្វជាតិ! អាចោលម្សៀត! (ព.ទ្រ.)។”

២៦

ពេញ, គាប់, ស្ម័គ្រស្មោះ, ត្រូវ, ឥតខុស, ឥតទាស់ :

ឧទាហរណ៍

“ទ្រង់សព្វព្រះរាជហឫទ័យ(សម្រាប់ព្រះមហាក្សត្រិយ៍ទ្រង់រាជ្យ), ទ្រង់សព្វព្រះទ័យ(សម្រាប់ស្ដេចទីព្រះអង្គម្ចាស់ឬអ្នកអង្គម្ចាស់), សព្វព្រះទ័យ(ស.ស.) គឺមានន័យថា ស្រឡាញ់, ពេញចិត្ត។”

ចំណាំការប្រើប្រាស់

(បើស្ត្រីជា សព្វវេទិនី)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. សវ៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់