វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សមរ

នាម· noun [សៈ-ម៉ៈ-រ៉ៈ] ឬ [សៈ-ម៉]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [សៈ-ម៉ៈ-រ៉ៈ] ឬ [សៈ-ម៉] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សង្គ្រាម, ទ័ព។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

សង្គ្រាម, ទ័ព។

២

ការច្បាំងគ្នា។

៣

ការប្រកាសសង្គ្រាម។

៤

ទីបោះទ័ព, ទីចម្បាំង។

៥

ទីចម្បាំងមានជ័យ, ទីដែលបោះទ័ពច្បាំងឈ្នះបច្ចាមិត្ត។

៦

កងទ័ពមុខ, ទ័ពស្រួច។

៧

ការច្បាំងឈ្នះសឹក, ការឈ្នះសង្គ្រាម។

៨

ការរឭក, ការចងចាំ, ដំណើរនឹកឃើញមិនចេះភ្លេច; សេចក្ដីស្រឡាញ់អស់ពីចិត្ត។

៩

ជាទីស្រឡាញ់ជាប់ចិត្ត; ដែលស៊ូស្លាប់ស៊ូរស់ជាមួយ (ប្រើក្នុងពាក្យកាព្យចំពោះតែទៅលើស្ត្រី) :

ឧទាហរណ៍

“សមរថ្លៃ, សមរមិត្រ, ដួងសមរ, កែវសមរ, មាសសមរ។ល។ (ព.កា.) ហៃកែវសមរមិត្រ ចូរកុំគិតពីក្ដីក្រ ព្រោះយើងប្រព្រឹត្តល្អ តំណសុខមុខតែមាន។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់