វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សម្ផស្ស

នាម· noun [ស័ម-ផ័ស-សៈ] ឬ [សំ-ផស់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ស័ម-ផ័ស-សៈ] ឬ [សំ-ផស់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការប៉ះពាល់ត្រូវព្រម ឬការប៉ះពាល់ត្រូវពេញ គឺការប៉ះប្រសព្វចួបគ្នានៃអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅក៏កើតសេចក្ដីដឹងឡើង ដូចយ៉ាងភ្នែក (ជាអាយតនៈខាងក្នុង) ឃើញរូប (ដែលជាអាយតនៈខាងក្រៅ) ក៏កើតចក្ខុវិញ្ញាណគឺសេចក្ដីដឹងតាមភ្នែក ថារូបនេះ រូបនោះជាដើម; សម្ផស្សមាន ៦យ៉ាងគឺ ចក្ខុសម្ផស្ស, សោតសម្ផស្ស, ឃានសម្ផស្ស, ជិវ្ហាសម្ផស្ស, កាយសម្ផស្ស, មនោសម្ផស្ស (ព.ពុ.)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ការប៉ះពាល់ត្រូវព្រម ឬការប៉ះពាល់ត្រូវពេញ គឺការប៉ះប្រសព្វចួបគ្នានៃអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅក៏កើតសេចក្ដីដឹងឡើង ដូចយ៉ាងភ្នែក (ជាអាយតនៈខាងក្នុង) ឃើញរូប (ដែលជាអាយតនៈខាងក្រៅ) ក៏កើតចក្ខុវិញ្ញាណគឺសេចក្ដីដឹងតាមភ្នែក ថារូបនេះ រូបនោះជាដើម; សម្ផស្សមាន ៦យ៉ាងគឺ ចក្ខុសម្ផស្ស, សោតសម្ផស្ស, ឃានសម្ផស្ស, ជិវ្ហាសម្ផស្ស, កាយសម្ផស្ស, មនោសម្ផស្ស (ព.ពុ.)។

២

ខ្មែរហៅពាក្យចួនក្នុងពាក្យដែលទទួលគ្នាឬដែលមានសូរសព្ទធ្ងន់ស្រាល តាមកំណត់មាត្រាកាព្យថា សម្ផស្ស ដែរ :

ឧទាហរណ៍

“កាព្យមានពាក្យខុសសម្ផស្សគ្នា, សម្ផស្សពាក្យចួន។”

៣

សម្រស់, សោភណភាព :

ឧទាហរណ៍

“កែសម្ផស្ស, សម្ផស្សនារីខ្មែរ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. សំស្បឝ៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់