សម្ភព
Learner aid: [សំ-ភប់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ការកើតព្រម, ការកើតដោយល្អ, ការកើតដោយស្រួល; ការរួបរួមគ្នា (ច្រើនប្រើចំពោះតែអរូបនាមឬអរូបធម៌) :

“បដិច្ចសមុប្បាទធម៌ទាំង ១២ មានសម្ភពតៗគ្នាពីមួយទៅមួយ។”
កើត, សម្រាល, ឆ្លងទន្លេ (ប្រើចំពោះតែព្រះរាជបុត្រឬព្រះរាជធីតា ដែលមានព្រះបិតាជាក្សត្រិយ៍ទ្រង់រាជ្យ ព្រះមាតាជារាស្ត្រ ពុំមែនព្រះអគ្គមហេសី) :
“...ទ្រង់សម្ភពនៅថ្ងៃ ...ខែ ...ឆ្នាំ ...ព. ស ... នៅទី ...។”
ដែលកើត, ដែលសម្រាល, ដែលឆ្លងទន្លេ :
“មន្ទីរសម្ភព, ពេទ្យសម្ភពក្រុង។”
(បើព្រះមាតាជាក្សត្រិយានីឬជារាស្ត្រ ប៉ុន្តែមានឋានៈជាព្រះអគ្គមហេសីឬជាព្រះមហេសី ត្រូវប្រើពាក្យថា "ប្រសូត" ដូចជា ...ទ្រង់ប្រសូតនៅថ្ងៃ ...ខែ ...ឆ្នាំ ...ព. ស ... នៅទី ...ប្រើដោយសន្មតិ, ឯពាក្យសំស្ក្រឹតនិងបាលី ចំពោះអរូបនាម ច្រើនតែប្រើពាក្យ សម្ភវៈ (សម្ពព), សម្រាប់មនុស្សនិងសត្វ ច្រើនតែប្រើពាក្យ ប្រសូត, ប្រសូតិ, បសូត, បសូតិ និង វិជាយនៈ, វិជាត, វិជាតិ សព្ទទាំងអស់សុទ្ធតែប្រែថា "កើត, ប្រសូត, សម្រាល, ឆ្លងទន្លេ" ដូចគ្នា)។
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ.បា. សម្ភវ)