វចនានុក្រមខ្មែរវចនានុក្រម
សម្លោក
នាម· noun [សំ-ឡោក]មកពីភាសាសំស្ក្រឹត និងបាលី
Learner aid: noun · [សំ-ឡោក] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ពាក្យស្លោក។
Learner aid: noun · [សំ-ឡោក] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ពាក្យស្លោក។
ពាក្យស្លោក។
ខ្មែរប្រើពាក្យស្លោកនេះផ្សេងពីសំស្ក្រឹតនិងបាលី គឺខ្មែរប្រើចំពោះតែពាក្យរៀលចួនរណ្ដំ ច្រើនតែទាយលក្ខណៈមនុស្សឬសត្វពាហនៈ គឺគោ, ក្របី, ដំរី, សេះ និងបសុសត្វមានឆ្កែ, ឆ្មាជាដើម, ដូចជាសម្លោកមនុស្សថា មុខខ្លា ចង្កាហ៊ីង ពោះទ្រពីង ច្រមុះទាល ទាយថា មនុស្សមានលក្ខណៈបែបនេះ ច្រើនអង់អាចរលុះរលាញ មានសម្ដីថ្វីមាត់ក្អេងក្អាង ...។ បើគោបម្រើមានសម្លោកថា ខ្នងកោង ក្រចកញី កន្ទុយខ្លី ភ្នែកលៀនទំនាយថា គោនេះខ្លាំងរួសស្រណុកប្រើមិនស្ពឹក។
(ម.ព. ចងសម្លោក)។
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ. ឝ្លោក; បា. សិលោក "គាថា, កាព្យ; ពាក្យសរសើរ")