វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ហត្ថបាស

នាម· noun [ហ័ត-ថ្បាស]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ហ័ត-ថ្បាស] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អន្ទាក់ដៃ។ ក្នុងវិន័យពុទ្ធសាសនាប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង២ហត្ថមួយចំអាម; មានបែបកំណត់២យ៉ាងគឺសម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗឱ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមកអស់ម្ខាង១ហត្ថនៅសល់ចន្លោះ១ចំអាមគឺឱ្យឃ្លាត១ចំអាមពីគ្នារួមជា២ហត្ថ១ចំអាម។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឱ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ, ចំណែកខាងបដិគ្គាហកៈឱ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមករួមទាំងពីរខាងឱ្យបាន២ហត្ថ១ចំអាម។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈក្នុងឧបសម្បទាកម្មជាដើមថាហត្ថបាសដែរ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

អន្ទាក់ដៃ។ ក្នុងវិន័យពុទ្ធសាសនាប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង២ហត្ថមួយចំអាម; មានបែបកំណត់២យ៉ាងគឺសម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗឱ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមកអស់ម្ខាង១ហត្ថនៅសល់ចន្លោះ១ចំអាមគឺឱ្យឃ្លាត១ចំអាមពីគ្នារួមជា២ហត្ថ១ចំអាម។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឱ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ, ចំណែកខាងបដិគ្គាហកៈឱ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមករួមទាំងពីរខាងឱ្យបាន២ហត្ថ១ចំអាម។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈក្នុងឧបសម្បទាកម្មជាដើមថាហត្ថបាសដែរ :

ឧទាហរណ៍

“ភិក្ខុគង់ហត្ថបាស, ប្រគេនអីវ៉ាន់លោកហត្ថបាស។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. ហស្ដ "ដៃ" + បាឝ "អន្ទាក់")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់