វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អន្ត

គុណនាម· adjective [អន់-តៈ] ឬ [អន់]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [អន់-តៈ] ឬ [អន់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលជាទីបំផុត; ដែលចប់, ស្រេច; លាមក; អាក្រក់; ថោកទាប, ខ្ជីខ្ជា, ពុំប្រសើរ។

អក្ខរាវិរុទ្ធឆ្លាស់៖អន្ត—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៤ ន័យ
១

ដែលជាទីបំផុត; ដែលចប់, ស្រេច; លាមក; អាក្រក់; ថោកទាប, ខ្ជីខ្ជា, ពុំប្រសើរ។

២

ទីបំផុត; ការស្រេច; សេចក្ដីវិនាស, សេចក្ដីស្លាប់; ជាតិ, ធម្មតា; អារម្មណ៍; ចំណែក; ខេត្តដែន; អវយវៈ។

៣

អំពើអាក្រក់; ការថោកទាប; ការជាចុងបំផុត។

៤

អ្នកធ្វើនូវទីបំផុតទុក្ខ (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត)។

៥

កាលជាទីបំផុត; ពេលស្លាប់។

៦

ដែលស្លាប់ហើយ។

៧

(ម.ព. អន្តគត)។

៨

អ្នកដល់នូវទីបំផុតទុក្ខ (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត)។

៩

ជាតិទាប; អ្នកដែលមានជាតិថោកទាប។

១០

(ព.ពុ.) ធម៌លាមកឬធម៌អមខាង; មាន ២យ៉ាងគឺ ១កាមសុខល្លិកានុយោគ សេចក្ដីព្យាយាមខំប្រឹងប្រព្រឹត្តវត្តប្រតិបត្តិខ្ជីខ្ជាតាមតែបាន; ២អត្តកិលមថានុយោគ សេចក្ដីព្យាយាមខំប្រឹងប្រព្រឹត្តវត្តប្រតិបត្តិតឹងពេកធ្វើខ្លួនឱ្យលំបាកហួសហេតុឃ្វាងខុសផ្លូវប្រតិបត្តិល្អ។

១១

មនុស្សជាតិទាប, ជនជាតិសូទ្រៈ។

១២

(ម.ព. អន្តព័ណ៌)។

១៣

សិស្ស, កូនសិស្ស។

១៤

(ម.ព. អន្តវាសិន)។

ចំណាំការប្រើប្រាស់

(បើស្ត្រីជា អន្តគតា)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់