វចនានុក្រមច្រគីងច្រគាងគុណកិរិយា, គុណនាម·[ច្រ-គីង-ច្រ-គាង]ដែលឥតរបប, ទទើសទទែង ដោយឥតមានសំណំសំនួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមច្រងាប់ច្រងិលគុណកិរិយា·[ច្រ-ង៉ាប់-ច្រ-ង៉ិល]ដែលត្រឡប់ត្រឡិន ផ្កាប់ផ្ងារច្រើនដង, ដែលជជ្រុលជជ្រក, ជ្រហឹតជ្រហម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមច្រងេងច្រងាងគុណកិរិយា, គុណនាម·[ច្រ-ង៉េង-ច្រ-ង៉ាង]ដែលច្រងាង ទទឹងទទែងពេញពាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមច្រងោគុណកិរិយា, គុណនាម·[ច្រ-ង៉ោ]ដែលឥតរបាំង, ដែលមើលទៅឃើញ ដូចជាលេចធ្លោឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមច្រង់នាម·[ច្រង់]ឈ្មោះកាំភ្លើងធំមួយប្រភេទ មានជើងគុលតម្កល់សម្រាប់បាញ់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមច្រចគុណនាម·[ច្រច]ដែលមានជំងឺរាករូសជាប់ជានិច្ច ហើយរូបរាងស្គមប្រដក់ស្អយៗ, បាក់កម្លាំងស្គមប្រដក់ស្អយៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមច្រណែនកិរិយាសព្ទ·[ច្រ-ណែន]មិនសុខចិត្តដោយគេបានលើសខ្លួន ឬដោយគេបាន ខ្លួនមិនបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមច្រត់នង្គ័លនាម·[ច្រត់-ន័ង-គ័ល]ឈ្មោះមង្គលពិសេសមួយ រាប់បញ្ចូលក្នុងមង្គលទ្វាទសមាស, ជាមង្គលចម្រើនការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន, មង្គលនេះកំណត់ធ្វើនៅថ្ងៃ ៤រោច ខែពិសាខរៀងរាល់ឆ្នាំ; ក្នុងគម្ពីរបាលីហៅថា វប្បមង្គល "មង្គលសាបព្រោះបណ្ដុះដាំ" (រ.ស.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក