វចនានុក្រមតាខេនាម·[តា-ខេ]ឈ្មោះគ្រឿងភ្លេងមួយប្រភេទមានខ្សែធ្វើដោយលួស មានស្នូករាងដូចក្រពើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាជីនាម·[តា-ជី]បុរសដែលកោរសក់ ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០តែមិនមែនបួសជាសាមណេរទេ។ សូម្បីបុរសជាចាស់ព្រឹទ្ធាចារ្យឯទៀតក្រៅពីនោះ ពាក្យបុរាណក៏ហៅដោយគោរពថា តាជី បានដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាណីនាម·[តា-ណី]ពួកមនុស្សជាតិជ្វា នៅក្នុងប្រទេសប៉័ត្តាណី ឬ ប៉័ត្តានី។ អ្វីមួយដែលជាប់ដោយពូជមក ឬមានមកអំពីប្រទេសនោះក៏ហៅ តាណី ដែរ ដូចយ៉ាង ចេកជ្វាតាណី, ប្រេងតាណី ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាតនាម·[តាត]ឈ្មោះស្បៃមួយប្រភេទ ត្បាញលាយសរសៃសូត្រនិងសរសៃស្ពាន់ឬប្រាក់ (ច្រើននាំមកពីប្រទេសឥណ្ឌា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាត្រៅនាម·[តា-ត្រៅ]ឈ្មោះឈើធំមួយប្រភេទ មានខ្លឹមជាប់ប្រើការបានយូរអង្វែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាននាម·[តាន]ឈ្មោះរោគមួយប្រភេទ ច្រើនកើតត្រង់បាតដៃ បាតជើងមនុស្ស បណ្ដាលឱ្យស្បែកដៃជើងឡើងក្រាស់ពុកផុយៗ កើតក្នុងកាលដែលមានជំងឺធ្ងន់ ដោយខានងូតទឹកយូរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតានតឹងកិរិយាសព្ទ·[តាន-តឹង]តឹងចង្អៀតណែនក្នុងចិត្ត, ទង្គឹះក្នុងចិត្ត, តឹងចិត្តខ្លាំងហាក់ដូចជាមានរោគតានរឹងក្ដាំងនៅក្នុងចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាបនាម·[តាប]ឈ្មោះគ្រឿងប្រដាប់មានរូបសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ សម្រាប់ដាក់គ្របត្រង់ខ្វែងសង្វារ (គ្រឿងប្រដាប់ល្ខោន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក