វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ន · ៤៧៦ ពាក្យ

វចនានុក្រម

និព្វាន

នាម[និប-ពាន]

មានអត្ថន័យដូច សំ. ដែរ គឺជាឈ្មោះធម្មជាតឬចិត្តដែលចេញផុតស្រឡះចាក វានៈ គឺឥតមានតណ្ហាដែលចាក់ស្រេះទាក់ឆ្វាក់រួបរឹត, ដោយបរិយាយថា អស់មានកម្មដដែលៗ តទៅទៀតហើយ សំដៅចំពោះ ខន្ធនិព្វាន របស់ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តខីណាស្រព, ប៉ុន្តែពាក្យ និព្វាន ឬ និវ៌ាណ នេះមានមគ្គ ៤ផល ៤ជាសមុទ័យឬជាប្រភពឱ្យកើតបានជា កិលេសនិព្វាន ឬ ក្លេសនិវ៌ាណ ក៏ពុំទាន់ចេញផុតស្រឡះចាកកម្មដដែលៗ នៅឡើយ លុះដល់បញ្ចក្ខន្ធរលត់ហើយ ទើបមានឈ្មោះថា ខន្ធនិព្វាន ឬ ស្កន្ធនិវ៌ាណ អស់មានកម្មដដែលៗតទៅទៀត នៅមានសុទ្ធតែ បរមសុខ ហៅថា ឯកន្តបរមសុខ តែមួយយ៉ាងប៉ុណ្ណោះឯង :

មើលអត្ថន័យ
មុនទំព័រ ១៧ នៃ ២៧បន្ទាប់