វចនានុក្រមបណ្ដើរកិរិយាសព្ទ·[បន់-ដើ]ធ្វើឱ្យដើរ, នាំឱ្យដើរ, នាំដើរជាមួយគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ដើរបាល់កិរិយាសព្ទ·[បន់-ដើ-បាល់]ត្រែះឬទាត់អូសបាល់យឺតៗ(មុននឹងបញ្ជូនទៅអ្នកផ្សេង ឬបញ្ជូលក្នុងកន្ត្រកសំណាញ់ឬទាត់បញ្ចូលទី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ដែតប្រទីបកិរិយាសព្ទ·[បន់-ដែត-ប្រ-ទីប]បណ្ដែតគោម ចង្កៀងនៅលើទឹក ដោយផ្សងសុំសេចក្ដីប្រាថ្នាផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ដែតអារម្មណ៍កិរិយាសព្ទ·[បន់-ដែត-អា-រ៉ម់]ភ្នកគិតពីអ្វីមួយ ឬ លម្ហើយអារម្មណ៍នឹងអ្វីមួយ ដោយមិនចាប់អារម្មណ៍នឹងបរិយាកាសជុំវិញខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ដោយកិរិយាសព្ទ·[បន់-ដោយ]ដោយតាម, បន្ធូរតាមសម្រួល, បើកឱកាសឱ្យតាមត្រូវការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ដោះបណ្ដៃកិរិយាសព្ទ·[បន់-ដោះ-បន់-ដៃ]ពោលពាក្យដោះដៃ; បង្វែងបង្វែរវេលា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ដោះអាសន្នគុណកិរិយា, គុណនាម·[បន់-ដោះ-អា-សន់]ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឱ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ដៅនាម·[បន់-ដៅ]ចំណោទបញ្ឆិតបញ្ឆៀងប្រៀបប្រាយចោទឱ្យរកឱ្យស្រាយឈ្មោះអ្វីមួយ, ដូចបណ្ដៅមានដើមថា ឯកអង្គទ្រង់នាមឯក ខ្ពស់អនេក ទាបជាងស្មៅ អ្នករកបណ្ដៅប្រាប់ថា ភ្នំ (ត្រូវហើយ) យ៉ាងនេះហៅថា បណ្ដៅ ឬ ពាក្យបណ្ដៅ។ ខ្មែរយើងមានបណ្ដៅច្រើនណាស់ ចាស់ៗពីព្រេងនាយបានបង្កើតទុកឱ្យក្មេងៗលេង ឱ្យមានយោបល់សម្បូណ៌។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ឌានាម·[ប័ន-ឌា]ប្រាជ្ញារក្សាខ្លួនឱ្យជាជនគេចចៀសវាងផុតចាកទុច្ចរិត ១០ប្រការ, ឬដោយពិស្ដារ, ចាកទុច្ចរិត ៤០ប្រការ; ជនអ្នកមានប្រាជ្ញាឈ្មោះ បណ្ឌា នេះហៅថា បណ្ឌិត ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ឌិត[ប័ន-ឌិត] ឬ [បន់-ឌិត]ជនអ្នកមានប្រាជ្ញាឈ្មោះ បណ្ឌា, ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត ៤០ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ (ព.ពុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក