វចនានុក្រមភូឈួយនាម·[ភូ-ឈួយ]មន្ត្រីដែលមានមុខងារជាអ្នកទទួលបន្ទុក ធ្វើកិច្ចការរាជការបន្ទាប់ពីមន្ត្រីជាអធិបតី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតនាម·[ភូត]អ្វីដែលកើតមានហើយ; ទេវតា; សត្វលោក; ខ្មោចបិសាច; បញ្ចក្ខន្ធ; ធាតុទាំងបួន; សេចក្ដីពិត។ល។ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតកាលនាម·[ភូ-តៈ-កាល]កាលដែលមានរួចទៅហើយ គឺកាល ឬវេលាដែលកន្លងហួសទៅហើយ (អតីតកាល)។ កាល ឬវេលាដែលគួរធ្វើកិច្ចការមានសួរបញ្ជាក់សេចក្ដីជាដើម ក្នុងទីចំពោះមុខ (កាលពិត) គឺពេលដែលត្រូវសួរត្រូវឆ្លើយចំពោះមុខតាមការណ៍ពិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតគាមនាម·[ភូ-តៈ-គាម]ពួកតិណជាតិ, លតាជាតិ, រុក្ខជាតិ ដែលកើតហើយ គឺសារពើស្មៅ, វល្លិ, ឈើដែលដុះហើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតគាមរោគសាស្ត្រនាម·[ភូ-តៈ-គាមៈ-រោ-គៈ-សាស]វិទ្យាសាស្ត្រដែលសិក្សាអំពីរោគរបស់រុក្ខជាតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតគាមវណ្ណនានាម·[ភូ-តៈ-គាមៈ-វ័ន-ណៈ-នា]ការសិក្សាពិពណ៌នាអំពីភូតគាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតគាមសាស្ត្រនាម·[ភូ-តៈ-គាមៈ-សាស]វិទ្យាសាស្ត្រសិក្សាអំពីភូតគាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតគាមោសថវិទ្យានាម·[ភូ-តៈ-គា-មោ-សត់-ថៈ-វិត-ទ្យា]ការសិក្សាអំពីរុក្ខជាតិឱសថ ឬរុក្ខជាតិដែលអាចយកមកធ្វើជាឱសថបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតពេទ្យនាម·[ភូ-តៈ-ពែត]ពេទ្យចាប់ខ្មោច ឬដេញខ្មោចបិសាច ដែលមកយាយី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូតរូបនាម·[ភូ-តៈ-រូប]រូបដែលកើតមានតាមធម្មតា គឺធាតុទាំង ៤(ដី, ទឹក, ភ្លើង, ខ្យល់) ; ហៅថា មហាភូតរូប ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូធននាម·[ភូ-ធន់]អ្នកដែលមានផែនដីជាទ្រព្យឬមានទ្រព្យពេញទាំងផែនដី (ព្រះរាជា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូបថនាម·[ភូ-បត់]ប្លង់នៃគន្លងផែនដី។ ប្លង់នៃគន្លងផែនដីនិងប្លង់នៃអេក្វាទ័របង្កើតបានរង្វាស់មុំ២៣០២៧ដឺក្រេ ដោយទម្រេតអ័ក្សប៉ូលនៃផែនដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូបាលនាម·[ភូ-បាល]អ្នកគ្រប់គ្រងរក្សាផែនដី (ព្រះរាជា) ព្រះភូបាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូមនាម·[ភូម]ទេវតាដែលឋិតនៅផ្ទាល់លើផែនដី។ ខ្មែរហៅទេវតាឬបិសាចដែលអាស្រ័យនៅទីស្រែចម្ការថា ព្រះភូម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក