វចនានុក្រមមរុកន្តារនាម·[មៈ-រុ-កន់-តា] ឬ [មៈ-រុ-កន់-តា-រ៉ៈ]ផ្លូវឆ្ងាយដាច់ស្រយាលប្រកបដោយខ្សាច់, វាលខ្សាច់ល្ហល្ហេវវែងឆ្ងាយគ្មានដើមឈើដុះ, សមុទ្រខ្សាច់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមលក្កានាម·[មៈ-ឡ័ក-កា]ឈ្មោះទៀបកោះឬស្ទើរកោះមួយក្នុងឥណ្ឌូចិន នៅជាចន្លោះនៃសមុទ្រឥណ្ឌានិងសមុទ្រចិន, ក្រុងធំឈ្មោះ ស័ង្គប៉ូរ, ជាតិមនុស្សអ្នកទៀបកោះនេះហៅថា មឡាយូ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមលមោចនានាម·[មៈ-លៈ-មោ-ចៈ-ណា]ការបញ្ចេញសារធាតុពីខ្លួន ដូចជា លាមក, សម្បោរ, ញើស ជាដើម, ការបញ្ចេញចោលកាកសំណល់ចេញពីខ្លួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមសិនាម·[មៈ-សិ]ម្រែង; ខ្មៅដុស, ទឹកសរសេរ (ទឹកខ្មៅ); សម្រាប់ប្រើជារាជសព្ទ (ទឹកសរសេរសម្រាប់ក្សត្រិយ៍) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមស្សុនាម·[ម័ស-សុ]ពុកចង្កា, ពុកមាត់ឬពុកចង្កានិងពុកមាត់; (រ.ស.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហកម្មនាម·[មៈ-ហៈ-កាំ]ការធ្វើបូជា; ការឆ្លងបុណ្យ; ការសម្ពោទ្យឬពិធីសម្ពោធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហណ្ណពនាម·[មៈ-ហន់-នប់]សមុទ្រធំ, មហាសមុទ្រ (ច្រើនប្រើក្នុងកាព្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហត្តរសនាម·[មៈ-ហ័ត-តៈ-រស់]តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធ ចេះរៀបរាប់ពីរូបរាង មហិទ្ធិឫទ្ធិ អំណាចរបស់តួអង្គណាមួយ ធ្វើឱ្យមានលក្ខណៈសម្បើមអស្ចារ្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមហទ្ធនគុណនាម, នាម·[មៈ-ហ័ត-ធន់]ដែលមានទ្រព្យច្រើន; អ្នកមានទ្រព្យច្រើន (អ្នកមាន) ; បើស្ត្រីជា មហទ្ធនា ឬ មហទ្ធនី (ព.កា.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក