វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“មរណ៍” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ មរណៈ។

មរណៈ

នាម· noun [មៈ-រៈ-ណៈ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [មៈ-រៈ-ណៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីស្លាប់។

អក្ខរាវិរុទ្ធឆ្លាស់៖មរណ៍មរណ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៧ ន័យ
១

សេចក្ដីស្លាប់។

២

កាលកំណត់ដែលត្រូវស្លាប់, ពេលស្លាប់; ខ្មែរច្រើននិយាយសំដៅសេចក្ដីថា "ស្លាប់" ឬ "សេចក្ដីស្លាប់" :

ឧទាហរណ៍

“ធ្វើមរណកាល, ទទួលមរណកាល។”

៣

ចេតនាដែលប៉ងនឹងសម្លាប់។

៤

ទុក្ខដែលកើតព្រោះមរណៈ, ទុក្ខដែលមានក្នុងវេលាជិតនឹងស្លាប់។

៥

បម្រើរបស់មរណៈ គឺជរាព្យាធិដែលទុក្ខដូចជាបម្រើរបស់សេចក្ដីស្លាប់ប្រើឱ្យមក, ហៅថា យមទូត ក៏បាន (ព.ប្រ.)។

៦

ធម្មតារបស់មរណៈឬមរណៈដែលរមែងមានជាធម្មតា។

៧

នាមសម្រាប់បុគ្គលស្លាប់; សម្រាប់ប្រើចំពោះតែឥស្សរជនថ្នាក់ខ្ពស់មានក្សត្រិយ៍ទ្រង់រាជ្យជាដើម, ដូចជា ព្រះបាទសម្ដេចព្រះហរិរក្សរាមា, លុះទ្រង់សោយព្រះទិព្វជង្គតទៅហើយ, ថ្វាយព្រះមរណនាមជា ព្រះបរមកោដ្ឋ (ព្រះករុណាព្រះបរមកោដ្ឋ)។

៨

សំបុត្រប្រាប់សេចក្ដីឱ្យអ្នកដទៃសម្លាប់គេ។

៩

ដំណើរស្លាប់, សេចក្ដីស្លាប់ (ស្លាប់) :

ឧទាហរណ៍

“ទទួលមរណភាព។”

១០

ភ័យអំពីមរណៈ, សេចក្ដីខ្លាចស្លាប់។

១១

សាលក្រមកាត់ទោសប្រហារជីវិត។

១២

ពេលជិតស្លាប់, ពេលស្លាប់។

១៣

ដូចគ្នានឹង មច្ចុសង្គ្រាម ដែរ។

១៤

សញ្ញាក្នុងមរណៈ; ការកត់សម្គាល់ថាមានសេចក្ដីស្លាប់ :

ឧទាហរណ៍

“កាន់មរណសញ្ញា។”

១៥

(ម.ព. មរណវេលា)។

១៦

ដំណើរនឹកដល់សេចក្ដីស្លាប់, ការនឹកទៅរកសេចក្ដីស្លាប់។

១៧

ហេតុនៃសេចក្ដីស្លាប់, ដំណើរដែលនាំបណ្ដាលឱ្យស្លាប់។

ចំណាំការប្រើប្រាស់

(ម.ព. នរោត្តម ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. មរណ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់