វចនានុក្រមរណ្ដាប់នាម·[រន់-ដាប់]វត្ថុសម្រាប់ធ្វើទានឬសម្រាប់ទទួលភ្ញៀវ, គ្រឿងទេយ្យទាន; ទ្រនឹបគ្រូ; គ្រឿងបណ្ណាការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរណ្ដាសនាម·[រន់-ដាស]ឈ្មោះស្មៅពួកស្បូវមួយប្រភេទ ស្លឹកតូចវែងៗ ច្រើនដុះតាមទីវាលឬទីមានព្រៃស្ដួចស្តើង, ច្រូតក្រងប្រក់រោងឬប្រក់ផ្ទះបាន តែមិនសូវជាប់យូរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរណ្ដំកិរិយាសព្ទ·[រន់-ដំ]ដំគ្នារឿយៗ, ប៉ះឬទង្គិចគ្នាដូចគេដំរឿយៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរណ្ឌកព្រឹក្សនាម·[រន់-ឌៈ-កៈ-ព្រឹក]ឈើដែលមិនសូវមានផ្លែ, ឈើអារឹះផ្លែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរតនាម·[រត]គ្រឿងទព្វសម្ភារៈនៃគេហដ្ឋានដែលដាក់ភ្ជាប់នឹងសសរ សម្រាប់ទ្ររនូត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរតនគភ៌នាម·[រ័ត-តៈ-ណៈ-គ័រ]ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ(ព្រោះសមុទ្រជាទីកើតរតនៈផ្សេងៗ) ; ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ(ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរតនគិរីនាម·[រ័ត-តៈ-ណៈ-គិ-រី]ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តស្ទឹងត្រែង ហើយតែងតាំងឡើងពីឆ្នាំ ១៩៥៩(ព្រះរាជក្រមលេខ ២៩៨នស. ចុះថ្ងៃទី ១៧កុម្ភៈ ១៩៥៩)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរតនត្រ័យនាម·[រ័ត-តៈ-ណៈ-ត្រៃ]រតនៈបីយ៉ាងគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ, ធម្ម រតនៈ, សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន, ព្រះធម៌រ័ត្ន, ព្រះសង្ឃរ័ត្ន ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរតនាគារជាតិនាម·[រៈ-តៈ-ណា-គា-ជាត]ស្ថាប័នជាតិទទួលបន្ទុកជាបេឡាធិការនិងគណនេយ្យករសាធារណៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរតនារាមនាម·[រៈ-តៈ-ណា-រ៉ាម]វត្តព្រះកែវនៅទីក្រុងភ្នំពេញ, ហៅពាក្យពេញថាព្រះឧបោសថរតនារាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរតនៈនាម·[រៈ-តៈ-ណៈ]កែវ; ពេជ្រ, ត្បូងគ្រប់ប្រភេទ; សូម្បីមាស, ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុ ក៏បាន; វត្តុ, ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស, សត្វវិសេស ក៏ហៅ រតនៈ បានដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក