វចនានុក្រមចន្ទីនាម·[ច័ន-ទី]ឈ្មោះស្វាយមួយប្រភេទ ផ្លែមានគ្រាប់លៀនចេញមកខាងក្រៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចន្ទូបមានាម·[ច័ន-ទូ-ប៉ៈ-ម៉ា](ព.ប្រ.) សេចក្ដីប្រៀប ថាដូចជាព្រះចន្ទ (ពាក្យសម្រាប់ប្រើក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចន្ទោលនាម·[ចន់-ទោល]ឈើមានសណ្ឋាន ង តភ្ជាប់នឹងក្បាលក្រពើរទេះ សម្រាប់ចងខ្សែទាញមកចងភ្ជាប់នឹងកន្លុះគោ, ក្របី; ខ្សែដែលចងនោះ ហៅថា ខ្សែចន្ទោល តាមចន្ទោលរទេះនោះដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចន្ទ្រាធិមាសនាម·[ច័ន-ទ្រា-ធិ-មាស]ខែដែលមានអធិកវារៈ ឬខែដែលមានថ្ងៃលើកគឺថ្ងៃមួយដែលថែមត្រង់ខែជេស្ឋតាមចន្ទគតិ ឱ្យខែជេស្ឋមាន ៣០ថ្ងៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចន្លន់គុណកិរិយា·[ចន់-ឡន់]ដែលស្រែកខ្លាំងដោយស្លន់ ឬដោយអាការៈដូចជាស្លន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចន្លុះនាម·[ចន់-ឡុះ]គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចន្លោងនាម·[ចន់-ឡោង]ទីកំណត់ចំណាំ, របស់ដែលគេឆ្លោងជាការចំណាំ ឬសម្គាល់ទុក, គ្រឿងសម្គាល់ដែលគេដាក់តាំងសម្រាប់តម្រង់បាញ់ ឬគ្រឿងសម្គាល់សម្រាប់បាញ់, សព្វថ្ងៃហៅផ្ទាំងស៊ីប។ រូបសំណាកតំណាងមនុស្សដែលគេធ្វើដោយធាងដូង ឬស្មៅ ឬក៏ចំបើងមានពាក់អាវស្លៀកខោចាស់ៗ ឱ្យមានរាងដូចទីងមោង ហើយយកទៅដោតឆ្លោងក្នុងស្រែ ឬចម្ការ សម្រាប់បង្អើល ឬបន្លាចសត្វចង្រៃដែលស៊ីដំណាំ ឬស្រូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចន្លោះកម្ពស់នាម·[ចន់-ឡោះ-កំ-ពស់]ចម្ងាយឈរស្មើៗគ្នាគិតពីខ្សែកម្ពស់មួយទៅខ្សែកម្ពស់មួយទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចបនាម·[ចប]ប្រដាប់ធ្វើដោយដែកសម្រាប់កាប់, ចូក, ជីក, ជម្រះដី; ចបមានច្រើនយ៉ាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចមគុណនាម, នាម·[ចម]កំពូល; ដែលជាធំផ្ដាច់, ដែលជាចម្បងលើសលែង។ ពាក្យនេះខ្មែរច្រើនប្រើតែក្នុងកាព្យ; ចមចក្រ, ចមចក្រពង្ស, ព្រះចមពង្ស, ចមក្សត្រ, ព្រះចមចៅ (ក្សត្រទ្រង់រាជ្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក