វចនានុក្រមចេស្ដានាម·[ចេស-ស្ដា] ឬ [ចែស-ស្ដា]ការសម្ដែងឫកពាឱ្យឃើញតេជះអំណាច, ការប្រើអំណាច, បញ្ចេញតេជះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចែកផ្សាយកិរិយាសព្ទ·[ចែក-ផ្សាយ]ចែករំលែកនូវព័ត៌មាន ចំណេះដឹង ដំណឹងជាដើម ឱ្យបានសុសសាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចែងនាម·[ចែង]ឈ្មោះឈើមួយប្រភេទ ស្លឹកតូចឈ្លមស្រួចៗ ស្រដៀងនឹងស្លឹករៃទឹក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចែងចាកិរិយាសព្ទ·[ចែង-ចា]ថ្លាថ្លែង, សម្ដែង, ពោលពេញសំឡេងឮខ្លាំងៗ ច្បាស់លាស់ (ប្រើតែក្នុងកាព្យនិងពំនោលល្ខោន, ពំនោលរឿងរាមកេរ្តិ៍)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចែងថ្ងៃនាម·[ចែង-ថ្ងៃ]ឈ្មោះរោគកើតផេរនៅស្បែក នាំឱ្យស្កៀបរមាស់ (អ្នកស្រុកខ្លះថា ចេញថ្ងៃ ឬ ចាញ់ថ្ងៃ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចែងម៉ែងនាម·[ចែង-ម៉ែង]ឈ្មោះស្មៅកក់មួយប្រភេទ ដើមមូលប្រើធ្វើកន្ទេលបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចែងវ៉ែងគុណកិរិយា, គុណនាម·[ចែង-វ៉ែង]ខ្វែងហួស, ជ្រួសខ្វាត់ខ្វែង; ដែលខ្វាត់ខ្វែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក