វចនានុក្រមដៃតោងនាម·[ដៃ-តោ-ង]សរីរាង្គនៃរុក្ខជាតិវារ មានសណ្ឋានតូច ឆ្មារ មូល វែង និងទន់ សម្រាប់តោងឡើងលើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃត្រង់គុណនាម·[ដៃ-ត្រង់](សំនួន.) ដែលមានភាពប៉ិនប្រសប់ខាងបាញ់ គប់ ចោល ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃទូលាយគុណនាម, គុណកិរិយា·[ដៃ-ទូ-លាយ](សំនួន.) ដែលហ៊ានចំណាយច្រើន, ដែលមិនសូវសន្សំសំចៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃទំពក់នាម·[ដៃ-ទំ-ពក់]សរីរាង្គនៃរុក្ខជាតិវារ មានសណ្ឋានសំប៉ែតនិងរឹង សម្រាប់ចាប់តោងឡើងលើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃព្រះនារាយណ៍គុណនាម·[ដៃ-ព្រះ-នា-រាយ](សំនួន.) ដែលមានការងារច្រើន, ដែលទទួលរ៉ាប់រងកិច្ចការច្រើនមុខ ក្នុងពេលតែមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃភ្លើងជើងមាន់គុណនាម·[ដៃ-ភ្លើង-ជើង-មាន់](សំនួន.) ដែលតែងតែធ្វើឱ្យខូចរបស់ប្រើប្រាស់ផ្សេងៗ, ដែលមិនចេះថែទាំរបស់ប្រើប្រាស់ផ្សេងៗ, ដែលពូកែខាងបង្ហិនបង្ហោច, ចង្រៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃមឹកគុណនាម·[ដៃ-មឹក](សំនួន.) ដែលរពឹសដៃ ដែលចូលចិត្តកេះនាយកេះអាយឬលូកនាយលូកអាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃរគៀមនាម·[ដៃ-រ-គៀម]កែវស្លកើតពីជ័រឈើ ដែលស្រក់ទៅក្នុងដីឬខ្សាច់ឆ្នេរសមុទ្រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃរណែងនាម·[ដៃ-រ-ណែង]បន្ទះឫស្សីឬឈើ មានជ្រុង ៤ជាគ្រឿងផ្ទះ គេរាយភ្ជាប់ពីលើបង្កង់ សម្រាប់ទទួលតម្ពក់ក្បឿង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃរហាត់នាម·[ដៃ-រ-ហាត់]ឈ្មោះឈើមួយប្រភេទ ច្រើនដុះក្បែរដងស្ទឹង, មានផ្លែល្អិតៗ ពួកក្មេងច្រើនប្រើបរិភោគជាអាហារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃស្ដាំនាម·[ដៃ-ស្ដាំ](សំនួន.) មនុស្សជំនិតទីមួយ, មនុស្សដែលជាទីទុកចិត្តបំផុតរបស់អ្នកណាម្នាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃស្នានាម·[ដៃ-ស្នា]បង់បាញ់; ផ្នែកមួយនៃគ្រឿងសំណង់មានតួនាទីសម្រាប់ទ្រចុងផ្ទោងសំយាបដំបូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃស្បូននាម·[ដៃ-ស្បូន]សរីរាង្គមានរាងជាបំពង់ដែលលាតសន្ធឹងចាប់ពីតួស្បូនផ្នែកខាងឆ្វេងនិងខាងស្តាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃស្វានាម·[ដៃ-ស្វា]ឈើមានសណ្ឋានទាំងខាងចុងទាំងខាងដើមស្រដៀងនឹងចង្កេះស្លឹកសីមា សម្រាប់ចាប់ទាមឈើ ដែលបែកដែលប្រេះកុំឱ្យបែកដាច់ពីគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដៃអរូបនាម·[ដៃ-អៈ-រូប]គោលការណ៍សេដ្ឋកិច្ចទីផ្សារដែលដំណើរការដោយតួអង្គ ឬ ភ្នាក់ងារជាច្រើនរួមមាន អ្នកទិញ អ្នកលក់ អ្នកផលិត... ដោយសេរីនៅក្នុងទីផ្សារប្រកួតប្រជែង ដោយផ្អែកលើអត្ថប្រយោជន៍ផ្ទាល់ខ្លួន និង ពុំមានអន្តរាគមន៍របស់រដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក