វចនានុក្រមស្ដេចចង់នាម·[ស្ដាច់-ចង់]ឈ្មោះល្បែងមួយប្រភេទបែងគ្នាជាពីរពួក មានម្នាក់អង្គុយកណ្ដាលធ្វើជាស្ដេច, លេងដោយវិធីខ្សឹប ..., ដែលដឹងថាពួកខាងណាឈ្នះឬចាញ់ ដោយអ្នកកណ្ដាលប្រាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ដេចត្រាញ់នាម·[ស្ដាច់-ត្រាញ់]ចៅហ្វាយស្រុកស័ក្ដិ១០ហ៊ូពាន់ (ហៅថា ១០ហ៊ូពាន់ក្នុង) នៅប្រទេសកម្ពុជាក្នុងរជ្ជកាលព្រេងនាយ ជាមេទ័ពធំ ហៅថាស្ដេចសឹកមានអំណាចកាប់សម្លាប់បានក្នុងនាទីរបស់ខ្លួន; ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ១ស្រុកកំពង់ស្វាយ មានងារជា អ្នកឧកញ៉ាតេជោបុរារាជ ...; ២ស្រុកពោធិ៍សាត់មានងារជា អ្នកឧកញ៉ាសួគ៌ាលោក ...; ៣ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូងនិងទ្រាំងត្រើយខាងជើងជាស្រុកតែមួយ មានងារជា អ្នកឧកញ៉ាពិស្ណុលោក ...; ៤ស្រុកត្បូងឃ្មុំ មានងារជា អ្នកឧកញ៉ាអជ៌ុន (ហៅក្លាយជា អរជូន) ...; ៥ស្រុកបាភ្នំទាំង ២ផ្នែកគឺ ខាងត្រើយនិងខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឧកញ៉ាធម្មាតេជោ ...។ កាលបើប្រទេសមានសង្គ្រាម ស្ដេចត្រាញ់ទាំង ៥នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ដៅកិរិយាសព្ទ·[ស្ដៅ]ចាក់ចំណងចងអបទប់ដៅៗបណ្ដើរសិនដើម្បីឱ្យងាយក្ដាប់កណ្ដាប់មាត់សម្រេចការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្តង់នាម·[ស្តង់] (ជើង ត)រោងតាំងក្នុងពិព័រណ៍; រានឬតូបលក់ដូរនៅតាមផ្សារជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្តនិកសត្វនាម·[ស្តៈ-និ-កៈ-ស័ត] (ជើង ត)សត្វមានដោះ គឺសត្វតិរច្ឆានដែលមានដោះឱ្យកូនបៅបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្តាទិកនាម·[ស្តា-ទិក] (ជើង ត)(រូប.) ផ្នែកមួយនៃមេកានិកដែលសិក្សាអំពីលក្ខខណ្ឌលំនឹងរបស់អង្គធាតុក្រោមអំពើនៃកម្លាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្តាឡាក់ទីតនាម·[ស្តា-ឡាក់-ទីត] (ជើង ត)(ភូមិ.) ថ្មស្រួចៗមួយប្រភេទដុះចេញពីពិតាននៃល្អាងភ្នំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក