វចនានុក្រមអឌ្ឍព្យញ្ជនៈនាម·[អ័ត-ឍៈ-ព្យ័ញ-ជៈ-នៈ](ភាសា.) សូរព្យញ្ជនៈដែលពេលបន្លឺ ខ្យល់ដែលរត់ចេញពីសួតមិនប៉ះនឹងផ្ទៃគុហាមាត់ អណ្ដាត ធ្មេញទេ។ អឌ្ឍព្យញ្ជនៈឬព្យញ្ជនៈកន្លះ ជាព្យញ្ជនៈដែលមានរង្វះខ្យល់កម្រិត៣។ គេអាចហៅវាម្យ៉ាងទៀតថា អឌ្ឍស្រៈឬស្រៈកន្លះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអឌ្ឍយោគនាម·[អ័ត-ឍៈ-យោក]ផ្ទះមានដំបូលសណ្ឋានស្រដៀងនឹងចំអេងស្លាបគ្រុឌ; ផ្ទះមានដំបូលតែម្ខាង, បង្ហា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអឌ្ឍសិទ្ធិនាម·[អ័ត-ឍៈ-សិត](ច្ប.) សិទ្ធិពាក់កណ្ដាលម្នាក់ ដែលជារបស់ជនពីរនាក់ ហើយជាព្រំដែននៃកម្មសិទ្ធិរបស់ជនទាំងពីរនាក់នោះដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអឌ្ឍស្រៈនាម·[អ័ត-ឍៈ-ស្រៈ]សូរដែលស្រដៀងនឹងសូរស្រៈ ប៉ុន្តែមានមុខងារជាព្យញ្ជនៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអឌ្ឍាទិទេពនាម·[អ័ត-ឍា-ទិ-ទេប]អវតារនៃអាទិទេព, ភាវៈពាក់កណ្ដាលអាទិទេព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដាក់អណ្ដល់គុណកិរិយា, គុណនាម·[អន់-ដាក់-អន់-ដល់]ដែលទម្រាំតែដល់ចេះតែលើកដាក់ៗ ច្រើនលើកច្រើនដង; ដែលតតាក់តតាំច្រើនដង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដាតនាម·[អន់-ដាត]ជិវ្ហា គឺអវយវៈមួយយ៉ាងនៅក្នុងមាត់ជាអាយតនៈខាងក្នុង ជាគូគ្នានឹងរសដែលជាអាយតនៈខាងក្រៅសម្រាប់គ្រលៀសគ្រលៀវ ... (រ.ស. ហៅ ព្រះជិវ្ហា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដាតគោនាម·[អន់-ដាត-គោ]ឈ្មោះតិណជាតិគោកមួយប្រភេទ ដើមរឹង ស្លឹករង្វើលៗ សណ្ឋានជាស្លឹករុក្ខជាតិគគ្រាតស្អិត (ស្រដៀងនឹងផ្ទៃអណ្ដាតគោ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដាតឆ្កែនាម·[អន់-ដាត-ឆ្កែ]ឈ្មោះត្រីឥតស្រកាមួយប្រភេទ រូបស្តើងសណ្ឋានស្រដៀងនឹងអណ្ដាតឆ្កែ មានភ្នែកតែមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដាតឆ្លាមនាម·[អន់-ដាត-ឆ្លាម](ព.ប្រ.) សំពត់ឬអ្វីមួយដែលលៀនលយសំយុងចុះក្រោមឬស្រប៉ើក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដាតត្រកួតគុណនាម·[អន់-ដាត-ត្រ-កួត](ព.ប្រ.) ដែលប្រើសម្ដីរើរុះម្ដងដូច្នេះម្ដងដូច្នោះយកជាការប្រាកដពុំបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអណ្ដាតសមុទ្រនាម·[អន់-ដាត-សៈ-ម៉ុត]ឆ្អឹងទ្រូងត្រីមឹកមានរូបសណ្ឋានស្រដៀងនឹងអណ្ដាត សម្បុរស សាច់រឹងច្រាញគគ្រាតៗ ប្រើការជាថ្នាំត្រជាក់ ឬប្រើការដុសខាត់លោហជាតិជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក