វចនានុក្រមអនាគាមិ—[អៈ-ណា-គា-មិ—](ម.ព. អនាគាមី) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។ ត្រូវធ្វើ មី ជា មិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនាគាមីនាម·[អៈ-ណា-គា-មិ]អ្នកមិនមកកាន់កាមធាតុទៀត គឺអរិយបុគ្គលដែលបានសម្រេចផលទី៣នៃលោកុត្តរធម៌ហើយ, លុះអស់អាយុអំពីជាតិនេះ, តែងតែទៅកើតក្នុងសុទ្ធាវាសព្រហ្មលោក បានសម្រេចអរហត្តផលហើយបរិនិញ្វនក្នុងទីនោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនាគារនាម·[អៈ-ណា-គា]អ្នកគ្មានផ្ទះ គឺអ្នកដែលលះបង់ផ្ទះលំនៅហើយបួស (បព្វជិត)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនាចារនាម, គុណនាម·[អៈ-ណា-ចា]ការប្រព្រឹត្តខុសបែបបទ, ដែលខុសសណ្ដាប់ធ្នាប់; ការប្រព្រឹត្តអាក្រក់, ដែលខ្ជីខ្ជា, ដែលពុំសមគួរ; ការឥតមារយាទ; មារយាទអាក្រក់ (ច្រើននិយាយថា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនាតុរភាពនាម·[អៈ-ណា-តុ-រ៉ៈ-ភាប]ភាវៈឥតជំងឺ, ដំណើរមិនឈឺចាប់, សុខសប្បាយ, ស្រួលខ្លួន, ជាខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអនាថបិណ្ឌិកនាម·[អៈ-ណា-ថៈ-បិន-ឌិក]នាមពិសេសរបស់មហាសេដ្ឋីម្នាក់ឈ្មោះសុទត្តនៅក្នុងក្រុងសាវត្ថី, ជាអ្នកកសាងវត្តជេតវ័នឬជេតពន, ជាមហាឧបាសកម្នាក់របស់ព្រះសក្យមុនីគោតមបរមគ្រូ, មានឈ្មោះប្រាកដច្រើនអន្លើក្នុងគម្ពីរពុទ្ធសាសនា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក