វចនានុក្រមខ្មែរវចនានុក្រម
អនាថ
គុណនាម· adjective [អៈ-ណាត]មកពីភាសាសំស្ក្រឹត និងបាលី
Learner aid: adjective · [អៈ-ណាត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ដែលឥតទីពឹង, ឥតពំនាក់។
អក្ខរាវិរុទ្ធឆ្លាស់៖អនាថ—
Learner aid: adjective · [អៈ-ណាត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ដែលឥតទីពឹង, ឥតពំនាក់។
ដែលឥតទីពឹង, ឥតពំនាក់។
ណែលណោល; កណ្ដែងកណ្ដោច, ត្រមោច; គួរឱ្យអាណិតពេក, គួរឱ្យអាសូរពេក; គួរឱ្យសង្វេគ, ឱ្យស្លុតចិត្ត :
“អនាថចិត្ត គឺចិត្តអាសូរពេក, ចិត្តខ្លោចផ្សា; ចិត្តសង្វេគ។”
ដែលធ្វើឱ្យឥតទីពឹងឬធ្វើមិនឱ្យជាពំនាក់បាន។
អ្នកដែលឥតទីពឹង :
“(ព.កា.) អនាថជន គួរកុំទម្រន់ ក្នុងក្ដីក្រទ័ល កុំធ្វើលែនលន ត្រូវខំខ្វាយខ្វល់ ឱ្យត្រាតែដល់ ទីផុតទ័លក្រ។”
(ម.ព. អនាថជន)។
ភាពនៃបុគ្គលដែលគ្មានទីពឹងពំនាក់, ការក្រីក្រលំបាកដោយខ្វះមុខរបររកស៊ីនិងទីជ្រកកោន :
“ធ្លាក់ចុះក្នុងអនាថភាព, ប្រកបដោយអនាថភាព។ល។”
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ.បា. < ន> អ "មិន, ពុំ, ឥត" + នាថ "ទីពឹង, ពំនាក់")