វចនានុក្រមអន្សមនាម·[អន់-សម]ឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបកិរិយាសព្ទ·[អប]ធ្វើឱ្យមានរណប, ដាក់រណបទប់ឱ្យមាំ ឱ្យរឹងប៉ឹងឬឱ្យត្រង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបចាយននាម·[អៈ-ប៉ៈ-ចា-យ៉ៈ-ណៈ]សេចក្ដីគោរព, កោតក្រែង; ការបូជា, ការធ្វើសក្ការៈ; ការគោរពចំពោះបុគ្គលដែលគួរគោរព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបចាយន–[—អៈ-ប៉ៈ-ចា-យ៉ៈ-ណៈ](ម.ព. អបចាយន) បើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបចាយិតគុណនាម, នាម·[អៈ-ប៉ៈ-ចា-យិ-តៈ]ដែលគេត្រូវគោរពកោតក្រែងឬអ្នកដែលគេត្រូវគោរពកោតក្រែង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបណ្ណកប្បដិបទានាម·[អៈ-បុ័ន-ណៈ-ក័ប-ប៉ៈ-ដិ-ប៉ៈ-ទា]បដិបទាត្រូវ, ប្រតិបត្តិប្រពៃ គឺប្រតិបត្តិត្រូវត្រង់តាមធម៌តាមច្បាប់ ឬប្រតិបត្តិតាមគន្លងធម៌ដែលជាផ្លូវនៃមគ្គផលនិញ្វន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបមង្គលគុណនាម·[អៈ-ប៉ៈ-មង់-គល់]ដែលប្រាសចាកឬឃ្វាងចាកមង្គល គឺដែលឥតមង្គល, ឥតសេចក្ដីចម្រើន; ដែលមិនសមដល់ភ្នែកអ្នកផង; ដែលត្រូវចង្រៃរួបរឹត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបមារនាម·[អៈ-ប៉ៈ-ម៉ា-រ៉ៈ] ឬ [អៈ-ប៉ៈ-ម៉ា]រោគឆ្កួតជ្រូក (ហៅ អបមាររោគ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបរគោយាននាម·[អៈ-ប៉ៈ-រ៉ៈ-គោ-យាន]ឈ្មោះទ្វីបធំមួយ ក្នុងមហាទ្វីបទាំង ៤(សរសេរជា អបរគោយានៈ ក៏បាន; ច្រើនហៅក្លាយជា អមរគោយាន; សរសេរជា អមរគោយានៈ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអបរណ្ណជាតិនាម·[អៈ-ប៉ៈ-រ៉ាន់-ណៈ-ជាត]វត្ថុជាស្បៀងលៀងជីវិតដែលត្រូវបរិភោគខាងក្រោយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក