វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អប

កិរិយាសព្ទ· verb [អប]

Learner aid: verb · [អប]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ធ្វើឱ្យមានរណប, ដាក់រណបទប់ឱ្យមាំ ឱ្យរឹងប៉ឹងឬឱ្យត្រង់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣១ ន័យ
១

ធ្វើឱ្យមានរណប, ដាក់រណបទប់ឱ្យមាំ ឱ្យរឹងប៉ឹងឬឱ្យត្រង់ :

ឧទាហរណ៍

“យកបន្ទះឫស្សីអបប្រែករទេះចាស់; គ្រូពេទ្យយកព្រួលអបដៃមនុស្សម្នាក់ ដែលបាក់ព្រោះរទេះឬអ្វីកិន។”

២

(ព.ប្រ.) សម្រួលចិត្តឱ្យអនុលោមតាម, យកចិត្ត; បណ្ដោយតាមចិត្តមិនទទឹងទាស់ :

ឧទាហរណ៍

“កុំទទឹង, ត្រូវអបចិត្តគាត់ឱ្យតែបានស្រួលសិនទៅ!”

៣

ប៉ះប៉ុនឱ្យខាងតែបានស្រួល, សម្រួលឱ្យខាងតែបានកើតការ។

៤

ដើរអម; ចាក់បណ្ដោយតាម។

៥

ពាក្យប្រើសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា "ប្រាសចាក, ឃ្លាតចាក, ឃ្វាងចាក; ឆ្ងាយ, ទៅឆ្ងាយ; ត្រឡប់, ត្រឡប់ជា, បែរជា; ផុត, រួចផុត; មិន, ឥត"។

៦

ដំណើរប្រាសចាកអំពើ គឺការធ្វើមិនល្អ; ការឥតតម្លៃ; អំពើពុំប្រសើរ; ការធ្វើខុស, កំហុស។

៧

ទោស; កំហុស; អបករណ៍។

៨

ដំណើរថយចេញ; ការរត់គេចចេញ, ដំណើរវេះចេញឬគេចវេះ; ការលាឈប់។

៩

(ម.ព. អបការ)។

១០

ដែលទៅឆ្ងាយហើយ; ដែលទៅបាត់ហើយ; ដែលកន្លងទៅហើយ; ដែលព្រាត់ប្រាសគ្នាឬដែលស្លាប់ហើយ។

១១

អ្នកដែលព្រាត់ប្រាសគ្នាឬដែលស្លាប់ហើយ។

១២

(ម.ព. អបគត)។

១៣

ដែលមិនមានស្រមោល; ដែលឥតម្លប់។

១៤

ដើមឈើឥតម្លប់។

១៥

(ម.ព. អបច្ឆាយ)។

១៦

ការមិនសន្សំទុក, មិនសំច័យទុក; សេចក្ដីគោរព។

១៧

ដែលធ្វើរួចស្រេចហើយ; ការដែលសម្រេចហើយ។

១៨

កន្លះទិស, ទីឬប៉ែកជាចន្លោះនៃទិស (ដូចយ៉ាងប៉ែកក្នុងរវាងនៃទិសបូព៌និងទិសអាគ្នេយ៍ជាដើម) ; ការធ្វើឱ្យឃ្លាតចេញ; ការបណ្ដេញចេញ។

១៩

បិសាច។

២០

បញ្ចៀស, បញ្ចេរឱ្យឃ្លាតចេញទៅ; បង្វែង; ពង្វាង :

ឧទាហរណ៍

“អបទេសអុតមិនឱ្យឆ្លង។”

២១

គ្រឿងអាង, សំអាង; ហេតុ; ការបញ្ចៀសឬបញ្ចេរឱ្យចៀសវាងចេញឆ្ងាយ ឬក៏ឱ្យឃ្លាតចេញទៅ, ការបង្វែងឬពង្វាងមិនឱ្យត្រូវត្រង់។

២២

ដែលវិនាសទ្រព្យឬដែលឥតទ្រព្យ; ទ្រព្យមិនល្អ; របស់ក្លែង (ដូចយ៉ាងប្រាក់ក្លែងជាដើម)។

២៣

អបទ្រព្យ; អ្នកទ័លក្រ, អ្នកកម្សត់, ទុគ៌ត។

២៤

ដែលឥតជោគ, ឥតបុណ្យ, ឥតសិរី :

ឧទាហរណ៍

“មនុស្សអបភាគ។”

២៥

គ្រោះកាច :

ឧទាហរណ៍

“ប្រទះលើអបភាគ។”

២៦

(ម.ព. អបភាគ)។

២៧

ការតិះដៀល; ពាក្យតិះដៀល។

២៨

ដែលឥតភោគ, ដែលខ្សត់ទ្រព្យ។

២៩

ដែលឥតគេរាប់, អបយស; មនុស្សឥតគេរាប់។

៣០

ដែលប្រាសចាកយស គឺដែលខូចឈ្មោះ, ដែលឥតគេរាប់, ដែលអាប់មុខ :

ឧទាហរណ៍

“មនុស្សអបយស។”

៣១

(ម.ព. អបយស)។

ចំណាំការប្រើប្រាស់

(បើស្ត្រីជា អបគតា)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់