វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អបាយ

នាម· noun [អៈ-បាយ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អៈ-បាយ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ទីដែលប្រាសចាកសេចក្ដីចម្រើន, ទីរងទុក្ខ (មានឋាននរកជាដើម) ; សេចក្ដីសាបសូន្យ, សេចក្ដីវិនាស; ដំណើរលិចលង់ក្នុងសេចក្ដីវិនាស (ខ្មែរច្រើនប្រើសំដៅអបាយភូមិបួននិងសេចក្ដីវិនាស) :

អក្ខរាវិរុទ្ធឆ្លាស់៖អបាយ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២០ ន័យ
១

ទីដែលប្រាសចាកសេចក្ដីចម្រើន, ទីរងទុក្ខ (មានឋាននរកជាដើម) ; សេចក្ដីសាបសូន្យ, សេចក្ដីវិនាស; ដំណើរលិចលង់ក្នុងសេចក្ដីវិនាស (ខ្មែរច្រើនប្រើសំដៅអបាយភូមិបួននិងសេចក្ដីវិនាស) :

ឧទាហរណ៍

“ស្លាប់ទៅកើតក្នុងអបាយ, ធ្លាក់ទៅក្នុងអបាយ; អំពើនេះជាផ្លូវអបាយ។”

២

អ្នកដែលតែងតែឬដែលបម្រុងតែនឹងទៅកើតក្នុងអបាយភូមិ។

៣

(ម.ព. អបាយគាមិន)។

៤

(ម.ព. អបាយគាមិន)។

៥

ទុក្ខក្នុងអបាយ។

៦

ទ្វារនៃអបាយ, ផ្លូវចូលទៅកាន់អបាយ (ព.ប្រ.)។

៧

អំពើដែលបម្រុងនឹងនាំអ្នកធ្វើឱ្យទៅកើតក្នុងអបាយឬឱ្យបានសេចក្ដីវិនាសទៅខាងមុខ។

៨

(ម.ព. អបាយបរាយនៈ)។

៩

អ្នកដែលបម្រុងនឹងទៅកើតក្នុងអបាយ ឬដែលបម្រុងនឹងបានសេចក្ដីវិនាសទៅខាងមុខ។

១០

ការចាប់កំណើតក្នុងអបាយ។

១១

ឋានអបាយ, អបាយភូមិ។

១២

ជាន់ឬឋានអបាយ, កំណើតសត្វដែលប្រាសចាកសេចក្ដីចម្រើន :

ឧទាហរណ៍

“នរក, តិរច្ឆាន, ប្រេត, អសុរកាយ ទំាង ៤ នេះជាអបាយភូមិ។”

១៣

ការខ្លាចក្រែងទៅកើតក្នុងអបាយភូមិឬខ្លាចក្រែងមានសេចក្ដីវិនាស។

១៤

ផ្លូវទៅកាន់អបាយ (ព.ប្រ.)។

១៥

ហេតុឬអំពើឬផ្លូវជាប្រធាននៃសេចក្ដីវិនាស :

ឧទាហរណ៍

“ពាក្យកាព្យបញ្ជាក់អំពីបាយមុខ ៨ យ៉ាងថា អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលេងស្រី ពីរគឺក្ដីសេពសុរា។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាលា លេងភ្នាល់គ្នាបង្ហិនធន។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ជួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន។”

១៦

សត្វដែលកើតក្នុងអបាយភូមិ។

១៧

(ម.ព. អបាយសត្ត)។

១៨

អបាយភូមិដែលទុកដូចជាមហាសមុទ្រ។

១៩

(ម.ព. អបាយសមុទ្ទ)។

២០

អំពើដែលនាំឱ្យអ្នកធ្វើទៅកើតក្នុងអបាយឬនាំឱ្យដល់នូវសេចក្ដីវិនាស (ហៅ អបាយសំវត្តនិកកម្ម ក៏បាន)។

ចំណាំការប្រើប្រាស់

(បើស្ត្រីជា អបាយគាមិនី)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់